ប្រធានាធិបតីលោក ចូ បៃដិន បានអំពាវនាវដល់សមាជិកសភា ឱ្យឆាប់អនុម័តផែនការជំនួយសង្គ្រោះសេដ្ឋកិច្ចចំនួន ១.៩ ទ្រីលានដុល្លារ
- BY
- autoadmin
- January 25, 2021
ប្រធានបុគ្គលិករបស់សេតវិមាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានចាប់ផ្តើមអំពាវនាវដល់សមាជិកសភា ដើម្បីអនុម័តលើផែនការផ្តល់ជំនួយសង្គ្រោះសេដ្ឋកិច្ចដ៏ធំមួយ។ លោក Ron Klain បានពិភាក្សាអំពីសំណើចំនួន ១.៩ ទ្រីលានដុល្លារ ក្នុងអំឡុងពេលកម្មវិធីមួយរបស់ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យ ដោយលោកបាននិយាយថា ប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី កំពុងប្រជុំតាមអ៉ីនធឺណេតជាមួយសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យ និងសាធារណរដ្ឋអំពីការស្នើនេះ។

លោក Ron Klain បានជំរុញឱ្យសភា«អនុម័តច្បាប់នេះឱ្យបានលឿន» ដោយផ្អែកលើមូលដ្ឋានទ្វេភាគី ហើយវាមិនមែនជាបញ្ហារវាងបក្សនោះទេ។ ប៉ុន្តែការប្រឆាំងរបស់បក្សសាធារណរដ្ឋចំពោះទំហំដ៏ធំនៃកញ្ចប់សេដ្ឋកិច្ចនេះគឺនៅតែរឹងមាំ ខណៈដែលសារពើពន្ធរបស់ប្រទេសកាន់តែយ៉ាប់យ៉ឺន។ ឥឡូវនេះការយកចិត្តទុកដាក់គឺផ្តោតលើថា តើប្រធានាធិបតីលោក ចូ បៃដិន អាចបញ្ចុះបញ្ចូលបក្សសាធារណរដ្ឋឱ្យគាំទ្រសំណើជំនួយ ដែលជាផ្នែកមួយនៃការអំពាវនាវរបស់លោកឱ្យមានឯកភាពជាតិដែរឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






