អន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានតេស្ដវិជ្ជមានជំងឺកូវីដ១៩

BY
autoadmin
January 25, 2021

ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador មានប្រសាសន៍ថា គាត់បានធ្វើតេស្ដវិជ្ជមានចំពោះជំងឺ COVID-19 ។ លោក Lopez Obrador បានសរសេរនៅថ្ងៃអាទិត្យថា រោគសញ្ញារបស់គាត់គឺស្រាល ប៉ុន្តែគាត់កំពុងទទួលការព្យាបាលតាមវេជ្ជបញ្ជា។ លោកក៏បានសរសេរផងដែរថា លោកនឹងបន្តផែនការរបស់លោកដើម្បីពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃច័ន្ទនេះ ដើម្បីពិភាក្សាអំពីការទទួលបានវ៉ាក់សាំង COVID-19 ។

មន្រ្តីរដ្ឋាភិបាលម៉ិកស៊ិកនិយាយថាលោក Lopez Obrador នឹងបំពេញភារកិច្ចរបស់គាត់តាមអ៉ីនធឺណែតសម្រាប់ពេលនេះ ខណៈលេខាធិការនៃក្រសួងមហាផ្ទៃនឹងធ្វើជាអ្នកតំណាងរបស់លោកនៅពេលមានសន្និសីទកាសែត។ គួរឱ្យដឹងដែរថា ប្រទេសម៉ិកស៊ិកមានករណីជំងឺ COVID-19 សរុបចំនួន ១.៧ លាននាក់ ដោយក្នុងនោះក៏មានអ្នកស្លាប់ជិត ១៥ម៉ឺននាក់ ដែលជាចំនួនឆ្លងច្រើនបំផុតទី៤ ក្នុងពិភពលោកបន្ទាប់ពីអាមេរិក ប្រេស៊ីល និងឥណ្ឌា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: