ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកវេជ្ជសាស្ត្រជំនាញព្រមានពីជំងឺថ្មី ដែលអាចរាតត្បាតជុំវិញពិភពលោក

    BY Khmernote Media July 13, 2018
    ក្រុមអ្នកវេជ្ជសាស្ត្រជំនាញព្រមានពីជំងឺថ្មី ដែលអាចរាតត្បាតជុំវិញពិភពលោក

    ក្រុមអ្នកវេជ្ជសាស្ត្រជំនាញបានព្រមានពីជំងឺថ្មីមួយទៀត ដែលអាចឆ្លងតាមការរួមភេទប្រភេទ ហើយវាអាចរាតត្បាតជុំវិញពិភពលោក និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរប្រសិនបើនរណាម្នាក់បានកើតជំងឺនេះ។ មេរោគជំងឺនេះ ត្រូវបានក្រុមអ្នកវេជ្ជសាស្រ្តហៅថា Mycoplasma genitalium (MG) ដែល​ជាបាក់តេរីម្យ៉ាងឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បានតាមរយៈការរួមភេទដោយមិនបានការពារត្រឹមត្រូវ។ ជាទូទៅជំងឺប្រភេទថ្មីនេះ មិនបានបង្ហាញរោគសញ្ញាអ្វីជាក់លាក់នោះទេ​ នៅពេលដែលអ្នកណាម្នាក់ទើបនឹងបានឆ្លងនូវមេរោគនេះ។ យ៉ាងណាក្តី នៅពេលវាវិវឌ្ឍន៍ទៅដល់ដំណាក់កាលធ្ងន់ធ្ងរ វានឹងបង្កឲ្យមានបញ្ហាមួយចំនួនដូចជា៖

    + សម្រាប់មនុស្សប្រុស៖ ឈឺចាប់ពេលបត់ជើងតូច ឈឺចាប់លើប្រដាប់ភេទ និងមានទឹកហូរចេញពីលឹង្គយ៉ាងច្រើន។
    + សម្រាប់មនុស្សស្រី៖ រលាកសរីរាង្គបន្តពូជ (ស្បូន និងកស្បូន) រលាកអាងត្រគៀក ហូរឈាមតាមប្រដាប់ភេទ និងក្តៅខ្លួនខ្លាំងជាដើម។

    ដើម្បីការពារខ្លួនពីជំងឺខាងលើនេះ ​សម្រាប់អ្នកមានដៃគូរួមភេទច្រើនត្រូវការពារខ្លួនឲ្យបានត្រឹមត្រូវក្នុងពេលរួមភេទម្តងៗ ហើយក្នុងករណីដែលលោកអ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើការព្យាបាល ឲ្យបានទាន់ពេលវេលា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay