ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មុខងារអាថ៌កំបាំងលើរបស់ប្រើប្រាស់សព្វថ្ងៃទាំង១៥ ដែលគ្រប់គ្នាមិនដែលបានដឹង

    BY Khmernote Media July 13, 2018
    មុខងារអាថ៌កំបាំងលើរបស់ប្រើប្រាស់សព្វថ្ងៃទាំង១៥ ដែលគ្រប់គ្នាមិនដែលបានដឹង

    របស់ប្រើប្រាស់របស់យើងសព្វថ្ងៃតែងតែមានមុខងារ និងតួនាទីជាច្រើន ដែលយើងនឹកស្មានមិនដល់។ ក្នុងនោះមានរបស់ខ្លះដែលយើងតែងសង្កេតឃើញរាល់ថ្ងៃ ហើយវាពិតជាមានប្រយោជន៍ដែលគ្រប់គ្នាស្មានមិនដល់។ ទាំងនេះជាមុខងារខ្លីៗ ដែលយើងគួរតែយល់ដឹង៖

    ១.ទំពក់នៅក្រោយអាវសឺមិ៖ ទំពក់នៅក្រោយអាវសឺមិនេះគឺមានតួនាទី ៣ យ៉ាង ទី១ សម្រាប់ថ្ពក់អាវ ទី២ សម្រាប់ចង់ថ្ពក់ជាមួយក.អាវឲ្យនៅនឹងល្អ និងទី៣ គឺសម្រាប់បញ្ជាក់ទៅនារីៗថា បុរសម្នាក់នេះនៅលីវ ហើយប្រសិនបើទំពក់មួយនេះត្រូវបានកាត់ចេញនោះបានន័យថា​ បុរសម្នាក់នោះមានគូរួចហើយ។២. ដុំជាប់នឹងឆ្នាំងសាកភ្លើង៖ ជាការពិតណាស់ គ្រប់ខ្សែសាកភ្លើងកុំព្យូរទ័រយួរដៃទាំងអស់ យើងតែងសង្កេតឃើញដុំខ្មៅមួយជាប់ជានិច្ច។ តាមការពិត ដុំពណ៌ខ្មៅមួយនេះត្រូវបានហៅថា  ferrite bead ដែលជាវត្ថុបង្កសម្លេងឆ្លង និងជាការដាស់តឿន គ្រប់ពេលដែលមានទូរស័ព្ទមកជិត ឬទាក់ទងនឹងកុំព្យូរទ័រយួរដៃរបស់អ្នក​ វាតែងបង្កើតជាសម្លេងកុងប្លែកៗ។

    ៣.រន្ធតូចជាប់បង្អួចយន្តហោះ៖ រន្ធតូចមួយនេះគឺបង្កើតឡើងសម្រាប់គោលបំនង២ ទី១ គឺសម្រាប់ទ្រទ្រង់នឹងសម្ពាធខ្យល់រវាងខាងក្នុង និងក្រៅពេលដែលវាហោះទៅដល់កម្ពស់ខ្ពស់ មួយវិញទៀតគឺដើម្បីការពារការចុះអ័ព្ទជាប់នឹងបង្អួច។

    ៤.ផ្នែកពណ៌ខៀវរបស់ជ័រលុប៖ ជ័រលុបគឺជារបស់មួយដែលយើងតែងឃើញជាប្រចាំ ហើយភាគច្រើនវាតែងភ្ជាប់ជាមួយនូវដុំពណ៌ខៀវ ដែលត្រូវបានមនុស្សជាច្រើននិយាយថា ដុំនេះគឺបង្កើតឡើងសម្រាប់លុបទឹកប៊ិច។ ប៉ុន្តែការពិត វាគឺសម្រាប់ប្រើលុបលើក្រដាសរឹងដើម្បីឲ្យវាមានភាពជ្រះស្អាតល្អ។

    ៥. រន្ធឡេវអាវបញ្ឈរ៖ ជាទូទៅយើងតែងឃើញរន្ធឡេវអាវជាច្រើនត្រូវចោះបញ្ឃរ តែខុសតែរន្ធឡេវក.អាវ និងខាងក្រោមបំផុតប៉ុណ្ណោះ។ មូលហេតុគឺដោយសារតែការចោះរន្ធបញ្ឈរនឹងធ្វើឲ្យឡេវងាយនឹងរបូត រីឯរន្ធបញ្ឈរនៅកណ្ដាលគឺដាក់ដើម្បីងាយស្រួលក្នុងការដោះ។

    ៦. ប្រហោងលើគែមស្បែកជើងប៉ាតា៖ រន្ធមួយនេះធ្វើឡើងដើម្បីធ្វើឲ្យគែមស្បែកជើងនៅរក្សារូបរាងដើម និងការពារជើងមិនឲ្យកកិតពេលដែលយើងរត់។

    ៧. ប្រហោងនៅកៀនស្បែកជើងប៉ាតា៖ រន្ធមួយនេះគឺបង្កើតឡើងដើម្បីស្បែកជើងដែលត្រូវនឹងទំហំជើង មិនរលុង ហើយអាចផ្ដល់ខ្យល់ចេញចូលបានសមស្រប។

    ៨.រន្ធលើស្លាបព្រាស្ពាហ្គេទី៖ គោលបំនងរបស់វាគឺសម្រាប់វាស់បរិមាណរបស់ស្ពាហ្គេទី រឺផាស្ដាដែលយើងត្រូវការ។

    ៩.ហោប៉ៅតូចនៅជាប់ខោខូវប៊យ៖ វាត្រូវបានកើតមានឡើងតាំងពីឆាំ្ន ១៨៧៣ ដោយម៉ាក Levi’s ហើយក្នុងគោលបំនងសម្រាប់ដាក់នាឡិកាតូចនៅតាមខ្លួន។

    ១០. ដែកកិបជាប់នឹងខោខូវប៊យ៖ ដែកមួយនេះដាក់ឡើងដើម្បីជួយបន្តឹងខោឲ្យនៅមិនរំកិលចុះទៅណា ខណៈដែលយើងស្លៀកធ្វើការ។

    ១១. ប្រហោងលើគម្របប៊ិច៖ វាទុកសម្រាប់ការពារគ្រោះថ្នាក់ចៃដន្យពេលដែលក្មេងៗ លេបចូលទៅហើយឆ្លាក់ ហើយវាក៏អាចកាត់បន្ថយហានិភ័យ និងផ្ដល់ខ្យល់ចេញចូលដល់ក្មេងបានខ្លះ។

    ១២.ឡេវបន្ថែមសម្រាប់ខោអាវថ្មី៖ វាទុកសម្រាប់ការពារគ្រោះថ្នាក់ចៃដន្យពេលដែលក្មេងៗ លេបចូលទៅហើយឆ្លាក់ ហើយវាក៏អាចកាត់បន្ថយហានិភ័យ និងផ្ដល់ខ្យល់ចេញចូលដល់ក្មេងបានខ្លះ។

    ១៣. ប្រហោងនៅលើម៉ែត្រវាស់៖ វាបង្កើតឡើងដើម្បីថ្ពក់នឹងដែកគោលគ្រប់ពេលវាស់ ការពារការភ្លាត់មកវិញ។

    ១៤.គែមអង្កាញ់ៗជាប់នឹងម៉ែត្រវាស់៖ គែមនេះគឺសម្រាប់សង្កត់កន្លែងចំនាំ ពេលដែលយើងគ្មានដៃទំនេរក្នុងការកាន់ប៊ិច ហេតុនេះយើងអាចសង្កត់វាទៅកន្លែងណាមួយដើម្បីចំនាំ។

    ១៥. ផ្នែកអង្កាញ់ៗនៃដង្កៀបខ្មៅ៖ វាទុកសម្រាប់ទប់សក់មិនឲ្យធ្លាក់ និងនៅក្នុងសភាពស្រស់ស្អាត រៀបរយជានិច្ច។

    ប្រភព៖​  noonecares

    Share This Post:
    MPO4D jitutoto mpo4d Mpoplay