ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនឱសថអង់គ្លេសដ៏ធំ AstraZeneca គ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួននៅប្រទេសជប៉ុន

    BY autoadmin January 28, 2021
    ក្រុមហ៊ុនឱសថអង់គ្លេសដ៏ធំ AstraZeneca គ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួននៅប្រទេសជប៉ុន

    ក្រុមហ៊ុនផលិតឱសថអង់គ្លេសដ៏ធំ AstraZeneca គ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួននៅប្រទេសជប៉ុន។ កាលពីខែធ្នូក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់វ៉ាក់សាំងចំនួន ១២០ លានដូស ហើយថ្នាំចំនួន ៣០ លានដូស ត្រូវបានគេរំពឹងថា នឹងនាំចូលទៅប្រទេសជប៉ុននៅខែមីនា។ ក្រុមហ៊ុននិយាយថា ដើម្បីបង្កើនការផ្គត់ផ្គង់ខ្លួននឹងចាប់ផ្តើមផលិតវ៉ាក់សាំងនេះនៅក្នុងប្រទេសជប៉ុននាពេលអនាគតផងដែរ តាមរយៈការផ្តល់ការងារដល់ក្រុមហ៊ុនមួយចំនួន រួមទាំងអ្នកផលិតឱសថនៅខេត្ត Hyogo ភាគខាងលិចប្រទេសជប៉ុន។

    រហូតដល់ទៅ ៩០ លានដូស នៃវ៉ាក់សាំងរបស់ AstraZeneca ដែលផលិតនៅក្នុងប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងត្រូវបានផ្គត់ផ្គង់សម្រាប់កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេស ប្រសិនបើវ៉ាក់សាំងនេះត្រូវបានយល់ព្រមដោយក្រសួងសុខាភិបាល។ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងគឺយឺតជាងកាលវិភាគនៅអឺរ៉ុប និងប្រទេសដទៃទៀត ក្រុមហ៊ុន AstraZeneca មានគោលបំណងសម្រាប់ការផ្គត់ផ្គង់មានស្ថេរភាពនៅក្នុងប្រទេសជប៉ុន ហើយការសាកល្បងក៏កំពុងចាប់ផ្ដើមហើយដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: