អន្តរជាតិ

ទីបំផុត! មូលហេតុពិតនៃការស្លាប់របស់នារីអូតែស Christine Dacera ត្រូវបានគេទម្លាយឲ្យដឹង

BY
autoadmin
January 28, 2021

ហ្វីលីពីន៖ ទីបំផុតការស្លាប់របស់អតីតអ្នកបម្រើការងារនៅលើយន្តហោះជនជាតិហ្វីលីពីនគឺនាង Christine Dacera ត្រូវបានគេរកឃើញហើយ គឺនាងបានស្លាប់ព្រោះតែបញ្ហាសុខភាពផ្ទាល់ខ្លួន តែវាមិនមែនជាករណីរំលោភនិងសម្លាប់នោះទេ នេះបើយោងតាមរបាយការណ៍ចេញពីមន្ទីរពិសោធន៍ឧក្រិដ្ឋកម្មប៉ូលីសជាតិហ្វីលីពីន។ របាយការណ៍ដែលមានការទទួលស្គាល់ជាផ្លូវការនិងស្របច្បាប់ពេញលេញមួយនេះបានបញ្ជាក់ថា នាង Christine Dacera បានស្លាប់ព្រោះតែមានបញ្ហាដាច់សរសៃឈាមក្រហមនៅក្នុងរាងកាយ ដែលសរសៃឈាមមួយនេះគឺជាសរសៃឈាមធំនិងសំខាន់បំផុតមួយនៅក្នុងរាយកាយមនុស្ស។ របាយការណ៍បានបន្តថា មុនពេលសរសៃឈាមក្រហមមួយនេះបានដាច់ គឺកម្រិតសម្ពាធឈាមនៅក្នុងសរសៃឈាមជាច្រើនផ្សេងទៀតក្នុងរាយកាយជនរងគ្រោះបានឡើងខ្ពស់ខ្លាំងនិងប៉ោងជាច្រើនកន្លែងផងដែរ។

បន្ទាប់ពីសរសៃឈាមបានក្រហមបានដាច់ វាបានធ្វើឲ្យផ្នែកខ្លះនៃរាងកាយជនរងគ្រោះត្រូវខ្សោះឈាម ដែលជាលទ្ធផលវាបានធ្វើឲ្យនាងមានអាការៈវិលមុខ ក្អួតចង្អោរ ចុះខ្សោយ ធីងធោង ស្រដៀងទៅនឹងអ្នកស្រវឹងស្រាដែរ តែអាការៈនេះមិនបានបង្កឡើងដោយសារជនរងគ្រោះបានទទួលទានគ្រឿងស្រវឹងនោះទេ។ ការពិសោធន៍មិនបានរកឃើញថា ជនរងគ្រោះបានទទួលទានគ្រឿងស្រវឹងលើសកម្រិត ឬបានប្រើប្រាស់គ្រឿងញៀនមុនពេលស្លាប់នោះទេ។

របាយការណ៍បានបញ្ជាក់ថា តាមធម្មតាបញ្ហាសុខភាពរបស់ជនរងគ្រោះនេះគឺច្រើនតែកើតមានចំពោះមនុស្សចាស់តែប៉ុណ្ណោះ តែក្នុងករណីខ្លះវាក៏អាចកើតមានចំពោះយុវជនវ័យក្មេងដែលមានសុខភាពមិនអំណោយផលពីធម្មតាស្រាប់ផងដែរ។ ក្នុងរបាយការណ៍ដដែលនេះក៏បានរកឃើញទៀតថា បេះដូងរបស់នាង Christine Dacera មានទម្ងន់ធ្ងន់ជាងបេះដូងរបស់មនុស្សធម្មតាពី ២០០-៥០០ ក្រាម ផងដែរ។ មន្ទីរពិសោធន៍ឧក្រិដ្ឋកម្មប៉ូលីសជាតិហ្វីលីពីនបានបញ្ជាក់ផងដែរថា បើនាង Christine Dacera មិនបានស្លាប់នៅក្នុងថ្ងៃកើតហេតុនោះទេ នាងក៏ត្រូវប្រឈមនឹងការស្លាប់នៅក្នុងថ្ងៃបន្ទាប់មកទៀតផងដែរឲ្យតែនាងបានធ្វើសកម្មភាពឬញ៉ាំអាហារដែលនាំឲ្យសម្ពាធឈាមរបស់នាងឡើងខ្ពស់លើកកម្រិត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Inquirer

Share This Post: