ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត! ឃើញគេដេកស្លាប់ក្នុងផ្លុកឈាមហើយមិនព្រមជួយទេ បែរជាថត Selfie ទៅបង្ហោះក្នុងបណ្តាញសង្គមលេងសើចទៅវិញ

    BY Khmernote Media July 16, 2018
    ហួសចិត្ត! ឃើញគេដេកស្លាប់ក្នុងផ្លុកឈាមហើយមិនព្រមជួយទេ បែរជាថត Selfie ទៅបង្ហោះក្នុងបណ្តាញសង្គមលេងសើចទៅវិញ

    ឥណ្ឌា៖ បុរសម្នាក់កំពុងរងនូវការរិះគន់ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌា បន្ទាប់ពីគាត់បានទៅថតរូប Selfie ជាមួយនឹងជនរងគ្រោះថ្នាក់ចរារចណ៍ជាច្រើននាក់ ដែលកំពុងតែដេកស្លាប់នៅលើដងផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅក្នុងក្រុង Barmer ប្រទេសឥណ្ឌា ដែលបានបង្កឡើងដោយរថយន្តក្រុងដឹកក្មេងសិស្សសាលាមួយ ទៅបុកជាមួយនឹងអ្នកដំណើរបីនាក់ជិះលើម៉ូតូមួយរួមគ្នា។

    ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះជិះម៉ូតូទាំង៣នាក់បានដេកស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធម័ជាទីបំផុត។ អ្វីដែលធ្វើឲ្យមហាជនហួចចិត្ត និងផ្ទុះការរិះគន់នោះ គឺមានបុរសម្នាក់ទៅថតរូបភាព Selfie ជាមួយនឹងជនរងគ្រោះទាំង៣នាក់នោះ ហើយយកទៅបង្ហោះក្នុងបណ្តាញសង្គម ធ្វើជារឿងលេងសើចទៅវិញ។ ក្រោយផ្ទុះការិះគន់លើបុរសខាងលើ ពេលនេះអាជ្ញាធរឥណ្ឌាកំពុងស្វែងរកអត្តសញ្ញាណ និងកន្លែងស្នាក់នៅពិតប្រាកដរបស់បុរសម្នាក់នេះហើយ ដើម្បីហៅគាត់មកធ្វើការអប់រំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay