បាតុភូតសូរគ្រាសដ៏យូរប្រចាំសតវត្សទី ២១ នឹងកើតមានឡើងនៅចុងខែនេះហើយ
បើយោងតាមលោក Noah Petro ភូគព្ភវិទូប្រចាំនៅអង្គការ NASA ក្នុងទីក្រុង Maryland បានឲ្យដឹងថា បាតុភូតសូរគ្រាសដ៏យូរ ប្រចាំសតវត្សទី ២១ នឹងកើតមានឡើងនៅក្នុងថ្ងៃទី២៧ ខែកក្កដានេះហើយ ដែលបាតុភូតនេះនឹងធ្វើឲ្យព្រះចន្ទមានពណ៌ក្រហម ដូចឈាមនៅលើផ្ទៃមាឃ។ លោកបានបញ្ជាក់ថា បើយោងទៅតាមការសិក្សាបាតុភូតសូរគ្រាសនេះអាចនឹងមានរយៈពេលដល់ទៅ ១ ម៉ោង និង ៤៣ នាទី ដែលវាជារយៈពេលដ៏វែងមួយក្នុងប្រវត្តិសាស្ត្រ។
តាមរបាយការណ៍បានបង្ហាញថា បាតុភូតសូរគ្រាសនេះនឹងផ្តើមកើតឡើងនៅក្នុងតំបន់ភាគខាងត្បូងអាមេរិក បន្តទៅតំបន់ភាគខាងកើតអាហ្វ្រិក មជ្ឈឹមបូព៌ា និង អាស៊ីកណ្តាល។ អ្នកភូគព្ភវិទូរូបនេះបានអះអាងថា បាតុភូតសូរគ្រាសនេះនឹងក្លាយជាបាតុភូតដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រ ដូចនេះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើនេះដែលមានឱកាសអាចទស្សនាទស្សនីភាពនេះ សូមរង់ចាំទស្សនាកុំឲ្យអាក់ខានអោយសោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nbcnews