ខ្មែរណូត

ស្វែងរក

  • កីឡា

    បិសាចក្រហម Manchester United ខកចិត្តជាមួយនឹងភ្នាក់ងាររបស់ Pogba ក្រោយពេលភ្នាក់ងាររូបនេះផ្ដល់សំណើរទៅកាន់ Barcelona ទាក់ទងនឹងការផ្ទេរ Pogba ចេញពីក្លឹប

    BY Khmernote Media July 14, 2018
    បិសាចក្រហម Manchester United ខកចិត្តជាមួយនឹងភ្នាក់ងាររបស់ Pogba ក្រោយពេលភ្នាក់ងាររូបនេះផ្ដល់សំណើរទៅកាន់ Barcelona ទាក់ទងនឹងការផ្ទេរ Pogba ចេញពីក្លឹប

    ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba កំពុងធ្វើឲ្យក្លឹបបិសាចក្រហម Manchester United ខកចិត្តបណ្ដើរៗហើយ បន្ទាប់ពីភ្នាក់ងាររូបនេះបានផ្ដល់សំណើរ 1 ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ទាក់ទងនឹងរឿងផ្ទេរ Pogba ទៅកាន់ទឹកដីអេស្ប៉ាញ។

    ខណៈពេលនេះខ្សែបម្រើ Paul Pogba កំពុងតែមានការសប្បាយរីករាយជាមួយនឹងការប្រកួតពានរង្វាន់បាល់ទាត់ពិភលោក FIFA World Cup ជាមួយនឹងក្រុមជម្រើសជាតិបារាំង បន្ទាប់ពីក្រុមជម្រើសជាតិបារាំងឡើងទៅជួបជាមួយនឹងក្រូអាតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។

    លោក Mino Raiola ដែលជាភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba ចង់ឲ្យ Pogba ចាកចេញពីក្លឹបបិសាចក្រហម Manchester United ទៅកាន់ក្លឹប Barcelona ដើម្បីមានឱកាសលេងជាមួយនឹងកីឡាករនិមិត្តរូបរបស់គេគឺខ្សែប្រយុទ្ធ Lionel Messi។

    ក្នុងរយៈពេលចុងក្រោយនេះខ្សែបម្រើ Paul Pogba ទំនងជាមិនសូវសប្បាយចិត្តនៅក្នុងទឹកដី Old Trafford ក្រោមការដឹកនាំរបស់លោក Jose Mourinho ហើយលោក Mino Raiola ចង់ឲ្យខ្សែបម្រើរូបនេះចាកចេញទៅកាន់ក្លឹប Barcelona៕

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay