ជប៉ុនបានបង្កើតក្រុមមួយ ដើម្បីពិនិត្យមើលផលប៉ះពាល់នៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer
- BY
- autoadmin
- January 30, 2021
ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុនបានបង្កើតក្រុមមួយ ដើម្បីពិនិត្យមើលផលប៉ះពាល់នៃវ៉ាក់សាំងការពារជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ។ ជម្រាបដែរថា ជប៉ុនគ្រោងនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការនៅចុងខែកុម្ភៈនេះ ខណៈកំពុងរង់ចាំការយល់ព្រមឱ្យមានការអនុម័យលើថ្នាំ។ រដ្ឋាភិបាលក៏នឹងធានាឱ្យមានមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យជាតិ ចំនួន ១០០ នៅទូទាំងប្រទេស ដើម្បីបម្រើជាកន្លែងចាក់វ៉ាក់សាំងនេះ ហើយបុគ្គលិកពេទ្យនឹងមានអាទិភាពក្នុងការទទួលយកវា។

កន្លែងចាក់វ៉ាក់សាំងទាំងនេះមានភារកិច្ចត្រួតពិនិត្យប្រជាជនរយៈពេល ២៨ថ្ងៃ បន្ទាប់ពីពួកគេបានទទួលវ៉ាក់សាំងបង្ការទាំង ២លើក ។ គ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យជាង ១០ ០០០ នាក់ ដែលមានអាយុចាប់ពី ២០ឆ្នាំ ឡើងទៅគឺស្ថិតក្នុងចំណោមអ្នកទទួលវ៉ាក់សាំងបង្ការមុនគេ ហើយពួកគេក៏បានយល់ព្រមទទួលយកវាផងដែរ។ ចំពោះការសិក្សាវិញគឺរដ្ឋាភិបាលនឹងប្រមូលទិន្នន័យនៃវ៉ាក់សាំង ហើយនឹងប្រកាសវាជាប្រចាំ ខណៈវ៉ាក់សាំងរបស់ Moderna និង AstraZeneca ក៏ស្ថិតក្នុងគម្រោងនៃការសិក្សាស្រដៀងគ្នានេះដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






