ចូលរួមរំលែកទុក្ខផង! អ្នករកឃើញរូបមន្តមីគោកដ៏ឆ្ងាញ់ និងល្បីឈ្មោះ “Indomie” បានទទួលមរណៈភាពកាលពីពេលថ្មីៗនេះ
- BY
- autoadmin
- January 30, 2021
ឥណ្ឌូនេស៊ី៖ សម្រាប់លោកអ្នកដែលចូលចិត្តញ៉ាំមីកញ្ចប់ប្រាកដជាធ្លាប់បានស្គាល់ហើយនូវមីគោកដ៏ល្បីឈ្មោះរបស់ប្រទេសឥណ្ឌូនេស៊ី គឺ Indomie ។ យើងធ្លាប់តែញ៉ាំមីតែមិនដែលដឹងថាអ្នកណាជាអ្នកបង្កើតវានោះទេ ដូច្នេះថ្ងៃនេះយើងទៅស្គាល់អ្នកផលិតមីទាំងអស់គ្នានិងសម្តែងនូវការគោរពលើកចុងក្រោយចំពោះគាត់ផដែរ ព្រោះតែគាត់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃពុធ ទី២៧ ខែមករា កន្លងទៅថ្មីៗនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មី Indomie ជាផលិតផលរបស់ក្រុមហ៊ុន Indofood ដែលមានទីតាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយរសជាតិមីកញ្ចប់នេះត្រូវបានរកឃើញដោយអ្នកស្រី Nunuk Nuraini ដែលបានស្លាប់ក្នុងអាយុ ៥៩ ឆ្នាំ កាលពីពេលថ្មីៗនេះ។

ប្រភពបានបន្តថា អ្នកស្រី Nunuk Nuraini បានបម្រើការងារប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍រសជាតិនៅក្នុងក្រុមហ៊ុនផលិតមីខាងលើនេះអស់រយៈពេល ៣០ ឆ្នាំមកហើយ ខណៈការរកឃើញរសជាតិថ្មីនៃមី Indomie របស់អ្នកស្រីបានធ្វើឲ្យក្រុមហ៊ុនលក់ដាច់និងចំណេញយ៉ាងច្រើនផងដែរ។ ដោយហេតុនេះហើយទើបការស្លាប់របស់បុគ្គលិកឆ្នើមរូបនេះធ្វើឲ្យក្រុមហ៊ុនមានការចាប់អារម្មណ៍ខ្លាំងរហូតយកដំណឹងមរណៈរបស់គាត់ទៅចុះផ្សាយតាមបណ្តាលសារព័ត៌មានធំៗជាច្រើនទៀតផង ដើម្បីសាធារណៈជនបានចងចាំពីស្នាដៃរបស់គាត់ តែយ៉ាងណាក្តីមូលហេតុនៃស្លាប់របស់គាត់មិនត្រូវបានគេបញ្ជាក់ជូននោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






