អន្តរជាតិ

បុរសឥណ្ឌូនេស៊ីម្នាក់ចាក់មិត្តភក្តិរស់នៅផ្ទះជួលជាមួយគ្នារហូតបាត់បង់ជីវិត ដោយសារខឹងគេសរសើរថា សង្ហារ

BY
autoadmin
January 30, 2021

ឥណ្ឌូនេស៊ី ៖បុរសឥណ្ឌូនេស៊ីបានចាក់សម្លាប់មិត្តភក្តិរស់នៅក្នុងផ្ទះជាមួយគ្នាបន្ទាប់ពីមិត្តភក្តិដែលជាជនរងគ្រោះនោះបាននិយាយថា “គាត់មើលទៅសង្ហាណាស់”។ ស្ដាប់មើលទៅវាហាក់ដូចជាប្លែកខ្លាំងណាស់​ តែយោងតាមសារព័ត៌មាន World of Buzz បានបញ្ជាក់ថា​ ហេតុការណ៍នេះពិតជាបានកើតឡើងនៅក្នុងតំបន់ Siak នៃខេត្ត Riau ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី។

រូបតំណាង

បុរសជាជនបង្កហេតុត្រូវបានគេហៅដោយសង្ខេបថា KS មានអាយុ ៤៥ឆ្នាំ​ ខណៈជនរងគ្រោះមានឈ្មោះថា Susiato alias Yanto ហើយបុរសទាំង ២ នេះមិនមែនជាមិត្តជិតស្និតជាមួយគ្នានោះទេ ដោយពួកគាត់ទើបចាប់ផ្តើមស្គាល់គ្នាក្រោយពីបានជួលផ្ទះនៅរួមគ្នាកាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះបុរសទាំង ២ នាក់នេះបានរៀបចំខ្លួនរួចជាស្រេចដើម្បីចេញទៅធ្វើការដូចគ្នា ដោយបុរសជាជនរងគ្រោះត្រូវជិះម៉ូតូជាមួយភក្តិភក្តិម្នាក់ផ្សេងទៀត។ មុនពេលចេញពីផ្ទះ ជនរងគ្រោះបានទៅនិយាយទៅកាន់ជនបង្កហេតុថា៖  “ថៃ្ងនេះ KS មើលទៅគឺសង្ហារប្លែកតែម្តង តើមានគម្រោងទៅដែរ?” ហើយបន្ទាប់ពីនិយាយដូចនេះរួចជនរងគ្រោះក៏បានឡើងជិះម៉ូតូជាមួយមិត្តចេញពីផ្ទះដើម្បីមកធ្វើការងារ។

យ៉ាងណាក្តី ភ្លាមៗនោះជនបង្កហេតុបានជិះម៉ូតូដេញតាមពីក្រោយនិងបានយកកាំបិតមកចាក់ជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតដែលកំពុងបើកម៉ូតជាច្រើនកាំបិត ខណៈហេតុការណ៍នេះបានធ្វើឲ្យជនរងគ្រោះស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយបុរសជាបើអ្នកបើកម៉ូតូត្រូវរងរបួសធ្ងន់ផងដែរ។ បន្ទាប់ពីបានធ្វើសកម្មភាពចាក់សម្លាប់គេរួច ជនបង្កហេតុបានរត់គេចខ្លួន តែពេលនេះប៉ូលិសអាចចាប់ខ្លួនគាត់បានហើយ ខណៈរូបគាត់នឹងត្រូវទទួលទោសពីបទមនុស្សឃាតដោយចេតនា៕

រូបតំណាង

អត្ថបទ៖ ភក្តី

​ប្រភព៖ World of Buzz

Share This Post: