អន្តរជាតិ

វៀតណាមបានអនុម័តលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ខណៈកំពុងប្រឈមនឹងរលកនៃករណីថ្មីៗ

BY
autoadmin
January 30, 2021

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម Nguyen Thanh Long បាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា ក្រសួងបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ។ ជម្រាបដែរថានេះគឺជាការអនុម័តដំបូងបង្អស់ទៅលើវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់សិទ្ធិចែកចាយនៅប្រទេសវៀតណាម។ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា AstraZeneca បានប្តេជ្ញាផ្តល់ថ្នាំចំនួន ៣០-៥០ លានដូស ក្នុងឆ្នាំ២០២១ ហើយចំនួនវ៉ាក់សាំងចំនួន ៥០,០០០ ដូស គួរតែមាននៅក្នុងខែកុម្ភៈនេះ។

ប្រភពព័ត៌មានបាននិយាយថា AstraZeneca លក់វ៉ាក់សាំងនេះឱ្យវៀតណាមក្នុងតម្លៃតិចជាង ១០ ដុល្លារ សម្រាបថ្នាំ ២ម្ជុល ដោយផ្អែកលើគោលការណ៍មិនស្វែងរកប្រាក់ចំណេញ។ យោងតាមកាសែត Tuoi Tre បានឱ្យដឹងថា ក្នុងពេលដំណាលគ្នានេះដែរការសាកល្បងគ្លីនិកនៅតែត្រូវបានធ្វើឡើងសម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតនៅប្រទេសវៀតណាមចំនួន ២ គឺ Nano Covax និង Covivax ។ គួរឱ្យដឹងដែរថា វ៉ាក់សាំងរបស់សាកលវិទ្យាល័ Oxford និងក្រុមហ៊ុន AstraZeneca ដែលហៅថា AZD1222 តម្រូវឱ្យចាក់ទៅសាច់ដុំចំនួន ២លើក ហើយគម្លាត ៤ ទៅ ១២ សប្ដាហ៍ពីគ្នា។ ផលរំខានរបស់វ៉ាក់សាំងនេះគឺមានតិចតួច ដូចជា៖ ឈឺក្បាល ហត់ ឈឺសាច់ដុំ មិនស្រួលក្នុងខ្លួន ញាក់ វិលមុខ ចង់ក្អួតជាដើម  ប៉ុន្តែនឹងបាត់ទៅវិញនៅពីរបីថ្ងៃបន្ទាប់ ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: