ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជនលើកគ្នាមួយភូមិទៅកាប់សម្លាប់សត្វក្រពើជិត ៣០០ ក្បាល ដើម្បីសងសឹង ដោយសារតែក្រពើនោះសម្លាប់អ្នកភូមិម្នាក់

    BY Khmernote Media July 17, 2018
    ប្រជាជនលើកគ្នាមួយភូមិទៅកាប់សម្លាប់សត្វក្រពើជិត ៣០០ ក្បាល ដើម្បីសងសឹង ដោយសារតែក្រពើនោះសម្លាប់អ្នកភូមិម្នាក់

    ឥណ្ឌូនេស៊ី៖ ប្រជាជនឥណ្ឌូនេស៊ីនៅក្នុងភូមិមួយបាននាំគ្នាទៅកាប់សម្លាប់សត្វក្រពើប្រមាណជិត៣០០ក្បាល ដើម្បីជាការសងសឹងដល់បុរសម្នាក់ ដែលត្រូវបានសត្វក្រពើទាំងនោះនាំគ្នាហែកស៊ីទាំងរស់ ខណៈបុរសនោះដើរទៅរកស្មៅឲ្យគោតែម្នាក់ឯង។ បើតាមសំដីប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុបុរសជាអ្នកភូមិម្នាក់អាយុ៤៨ឆ្នាំ បានដើរទៅរកស្មៅគោរដូចធម្មតា តែគាត់មិនបានដឹងថា តំបន់ដែលគាត់ទៅរកស្មៅគោនោះ​មានសត្វក្រពើច្រើនយ៉ាងនេះទេ ហើយដោយហេតុថាគាត់មិនបានដឹងរឿងដូចនេះហើយ ទើបគាត់មិនបានប្រុងប្រយ័ត្ន និងត្រូវសត្វក្រពើនាំគ្នាហែកគាត់ស៊ីតែម្តង។

    នៅពេលបុរសជនរងគ្រោះត្រូវសត្វក្រពើហែកស៊ីនោះ មានគេឃើញហេតុការណ៍នេះដែរ តែគេមិនអាចជួយសង្គ្រោះគាត់នោះទេ ដ្បិតសត្វក្រពើវាច្រើនពេក។ សូមបញ្ជាក់ថា សត្វក្រពើទាំងនោះត្រូវបានគេចិញ្ចឹមនៅក្នុងកសិដ្ឋានមួយ តែម្ចាស់កសិដ្ឋានបានសាង សង់កសិដ្ឋាននៅក្បែរផ្ទះប្រជាពលរដ្ឋពេល និងមិនបានការពារក្រពើទាំងនោះឲ្យបានត្រឹមត្រូវនោះទេ ទើបករណីអកុសលខាងលើនេះបានកើតឡើង។ ដោយខឹងនឹងម្ចាស់កសិដ្ឋានផង និងចង់សងសឹងសត្វក្រពើទាំងនោះផង ទើបអ្នកភូមិនាំគ្នាយកកាំបិត ផ្គាក់ ពូថៅ ដំបង ប៉ែល ទៅវាយ និងកាប់សម្លាប់សត្វក្រពើទាំងនោះងាប់គ្មានសល់។ មកទល់នឹងពេលនេះ ខាងប៉ូលិសកំពុងដោះស្រាយករណីនេះ ដោយតម្រូវឲ្យម្ចាស់កសិដ្ឋានត្រូវសងជំងឺចិត្តគ្រួសារជនរងគ្រោះ ត្រូវទទួលទោសចាប់ផ្លូវច្បាប់ និងត្រូវបិទកសិដ្ឋាននោះទៀតផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay