មោទនភាពសម្រាប់ប្រជាជាតិអាស៊ានយើង! អ្នកចាំទី Areola ដែលមានឈាមជ័រជាអាស៊ាន ក្លាយជាកីឡាករអាស៊ានដំបូងគេដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup
- July 17, 2018
អ្នកចាំទីរបស់ក្រុមជម្រើសជាតិបារាំងកីឡាករ Alphonse Areola គឺជាជនជាតិអាស៊ានដំបូងដែលមានវាសនាឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី បន្ទាប់ពីក្រុមជម្រើសជាតិបារាំងយកឈ្នះក្រូអាតដោយលទ្ធផល 4-2 ក្លាយជាអធិរាជបាល់ទាត់ពិភពលោក FIFA World Cup។
អ្នកចាំទី Alphonse Areola កើតនៅក្នុងថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 1993 ក្នុងគ្រួសារដែលមានឪពុកម្ដាយជាជនជាតិភីលីពីនហើយចំណាកស្រុកមករស់នៅនិងធ្វើការនៅក្នុងប្រទេសបារាំង។ អ្នកចាំទីរបស់ក្រុមជម្រើសជាតិបារាំងនិងជាអ្នកចាំទីរបស់ក្លឹប PSG រូបនេះមានសញ្ជាតិដើមជាជនជាតិភីលីពីន។ សព្វថ្ងៃនេះអ្នកចាំទីវ័យ 25 រូបនេះបានកាន់សញ្ជាតិពីរនៅក្នុងដៃគឺសញ្ជាតិបារាំងនិងសញ្ជាតិភីលីពីន។

នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup អ្នកចាំទី Alphonse Areola បានដើរតួជាអ្នកចាំទីដៃទី 3 របស់ក្រុមជម្រើសជាតិបារាំង ប៉ុន្ដែនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ កីឡាករ Alphonse Areola មិនទាន់បានបង្ហាញខ្លួនឲ្យបារាំងបាន 1 ប្រកួតឡើយ ដោយអ្នកចាំទីវ័យ 25 រូបនេះបានត្រឹមអង្គុយកៅអីបម្រុងតែប៉ុណ្ណោះ។
អ្នកចាំទីដែលមានសញ្ជាតិដើមជាជនជាតិអាស៊ានរូបនេះមិនត្រឹមតែឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីនេះទេ រូបគេបានធ្លាប់ជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោម 20 ឆ្នាំទៀតផងកាលពីឆ្នាំ 2013។

បុត្រ
ប្រភព៖ CBN-News
- Share This Post:






