អន្តរជាតិ
ស្ថានភាពជំនន់ទឹកនៅស្ពានស្ទឹងសំរោងគិតត្រឹមព្រឹកនេះ នៅតែបន្តកើនឡើងដដែល ហើយអាចនឹងឡើងថែមទៀត បើភ្លៀងនៅតែធ្លាក់ឥតឈប់
BY Khmernote Media
July 18, 2018
ស្រុកកំពង់សិលា៖ សមត្ថកិច្ចបានបញ្ជាក់ថា មកទល់នឹងវេលាម៉ោង ០៧ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះស្ថានភាពកំពស់ទឹកនៅលើស្ពានស្ទឹងសំរោង នៅតែបន្តឡើង ដោយសារតែអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។ តាមការសន្និដ្ឋាន បើស្ថានភាពអាកាសធាតុមេឃនៅតែភ្លៀងបន្តក្នុងថ្ងៃនេះទឹកអាចឡើងលិចលើបង្កាន់ដៃស្ពានដដែលដូចកាលពីថ្ងៃម្សិលមិញ។ ចំពោះមុខ ការធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ៤ត្រង់ចំណុចនេះត្រូវផ្អាកជាបណ្តោះអាសន្នដដែលមិនទាន់អាចឆ្លងកាត់បានទេ។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ អាជ្ញាធរក៏បានបញ្ជូនមធ្យោបាយចម្លងទៅកាន់ស្ពានស្ទឹងសំរោង ដែលទទួលរងនូវជំនន់ទឹកភ្លៀង សម្រាប់ជួយចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតំបន់នោះផងដែរ៕




