ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ឆក់ខ្សែភ្លើងដួលផ្គាប់មុខចូលទឹក តែអត់មាននរណាម្នាក់ជួយ បានត្រឹមដើរកាត់ធ្វើដូចគ្មានរឿងអីកើតឡើង (មានវីដេអូ)

    BY Khmernote Media July 21, 2018
    បុរសម្នាក់ឆក់ខ្សែភ្លើងដួលផ្គាប់មុខចូលទឹក តែអត់មាននរណាម្នាក់ជួយ បានត្រឹមដើរកាត់ធ្វើដូចគ្មានរឿងអីកើតឡើង (មានវីដេអូ)

    ឥណ្ឌា៖ បុរសម្នាក់ត្រូវខ្សែរភ្លើងឆក់ និងបោកដួលទៅលើទឹក ដែលកំពុងលិចនៅលើដងផ្លូវស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ជាទីបំផុត។ បុរសជាជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណពិតប្រាកដឡើយ តែគេអាចដឹងបានថា ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវមួយដែលកំពុងលិចទឹក ក្នុងក្រុង Ludhiana ប្រទេសឥណ្ឌា។

    តាមរយៈវីដេអូបានបង្ហាញថា មុនពេលកើតហេតុបុរសជនរងគ្រោះរួមជាមួយនឹងមិត្តភក្តិគាត់ម្នាក់ បានព្យាយាមដើរលុយទឹកនៅលើដងផ្លូវមួយ ខណៈនោះមានរថយន្តមួយគ្រឿងបានបើកមកដល់ ហើយគាត់ក៏ព្យាយាមដើរអែបមកខាងបន្តិច ដើម្បីទុកផ្លូវឲ្យរថយន្តនោះ ហើយពេលនោះគាត់ក៏បានឆក់ខ្សែរភ្លើងដែលមាននៅក្បែរនោះ និងបានដួលទៅក្នុងទឹកស្លាប់តែម្តង។ អ្វីគួរឲ្យហួសចិត្តបំផុតនោះគឺ ក្រោយកើតហេតុ មិនមាននរណាម្នាក់ជួយសង្គ្រោះជនរងគ្រោះឡើយ បានត្រឹមតែឈរមើល និងដើរកាត់ធ្វើដូចមិនមានរឿងអីកើតឡើងតែប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay