ខ្មែរណូត

ស្វែងរក

  • កីឡា

    Pogba ចង់ចាកចេញពី Manutd ទៅកាន់ក្លិបចាស់របស់ខ្លួនវិញ

    BY Khmernote Media July 18, 2018
    Pogba ចង់ចាកចេញពី Manutd ទៅកាន់ក្លិបចាស់របស់ខ្លួនវិញ

    កីឡាករវ័យ 25 ឆ្នាំរូបនេះគឺជាកីឡាករឆ្នើមម្នាក់នៅព្រឹត្តិការណ៍ World Cup នៅរដូវក្តៅនេះនិងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសបារាំងឈ្នះក្លាយជាជើងឯកនៅប្រទេសរុស្ស៊ី។ បច្ចុប្បន្ន Tuttosport អះអាងថា Pogba ចង់ចាកចេញពីទឹកដី Old Trafford ហើយចង់វិលត្រឡប់ទៅកាន់អតីតក្លិប Juventus វិញ។

    របាយការណ៍បានបញ្ជាក់ថាការសម្រេចចិត្តរបស់ម្ចាស់ជើងឯក Serie A ក្នុងការចុះហត្ថលេខាជាមួយនឹងកីឡាករ Cristiano Ronaldo ក្នុងតម្លៃ 100 លានផោន (88,5 លានផោន) គឺជាកម្លាំងចលករមួយដែលជំរុញឱ្យ Pogba មានបំណងវិលត្រលប់ទៅប្រទេសអ៊ីតាលីវិញ។

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ Metro

    Share This Post:
    MPO4D jitutoto mpo4d Mpoplay