ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្តកំពត និងខេត្តកោះកុង ជំនន់ទឹកនៅតែបន្តកើនឡើង

    BY Khmernote Media July 19, 2018
    ខេត្តកំពត និងខេត្តកោះកុង ជំនន់ទឹកនៅតែបន្តកើនឡើង

    មកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៨ ទឹកព្រែកកំពង់បាយ ខេត្តកំពត បានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត។ គិតត្រឹមម៉ោង ៦ និង៣០ នាទីព្រឹកនេះ ទឹកព្រែកបានជន់ឡើងលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ ស្រុកឈូក ស្រុកជុំគិរី និងសង្កាត់មួយចំនួនដែលនៅជាយក្រុងកំពត។ ភ្លៀងបន្តធ្លាក់ ទឹកពីតំបន់ខាងលើនៅតែបន្តហូរចាក់ចូល ដូចនេះទឹកព្រែកនឹងបន្តកើនឡើង។

    ចំណែកនៅខេត្តកោះកុងវិញ មកដល់ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ព្រែកស្រែអំបិល នៅផ្នែកខាងក្រោម (ម្តុំស្ពានស្រែអំបិល) បានបន្តកើនឡើងបន្តិចបន្ថែមទៀត ខណៈនៅផ្នែកខាងលើ (តំបន់ជំនន់ដែលលិចចូលភូមិឋានប្រជាពលរដ្ឋ ភូមិបាក់អង្រុត ឃុំដងពែង) ទឹកមានសភាពនឹងថ្កល់ ។ ដោយឡែក ទឹកជំនន់នៅតាមបណ្តាព្រែកនានានៅក្នុងស្រុកមណ្ឌលសីមា កោះកុង និងស្រុកថ្មបាំង បានបន្តស្រកចុះមករកភាពប្រក្រតីវិញហើយ៕

    ស្ថានភាពទឹកជំនន់នៅខេត្តកោះកុង

    ស្ថានភាពទឹកជំនន់នៅខេត្តកំពត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay