កីឡា

គ្រាន់តែរឿង Ronaldo ផ្ទេរទៅ Juventus សោះ ល្បីដល់អាជីវករនៅឯអ៊ីតាលីដល់ថ្នាក់យករូប Ronaldo ទៅបោះពុម្ភដាក់លើក្រដាសអនាម័យសម្រាប់ប្រើប្រាស់ក្នុងបង្គន់យកមកដាក់លក់តាមទីផ្សារ

BY
Khmernote Media
July 19, 2018

រូបថតរបស់បុគ្គលល្បីៗជាច្រើនរួមជាមួយនឹងរូបថតរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ផងនោះ ត្រូវបានអាជីវករមួយក្នុងទីក្រុង Naples ប្រទេសអ៊ីតាលីយកទៅបោះពុម្ភដាក់លើក្រដាសអនាម័យប្រើប្រាស់ក្នុងបង្គន់ ហើយយកមកដាក់លក់នៅក្នុងទីផ្សារនៅឯទីក្រុង Naples កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង។

កាលពីពេលថ្មីៗនេះរូបថតដែលគេទទួលបានពីប្រទេសអ៊ីតាលីអំពីអាជីវករម្នាក់ ត្រូវបានគេបង្ហោះចែកចាយពេញបណ្ដាញសង្គមនានា ទាក់ទងនឹងអាជីវករខាងលើបានយករូបថតរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលពាក់អាវរបស់ក្លឹប Juventus យកទៅបោះពុម្ភនៅលើក្រដាសអនាម័យសម្រាប់ប្រើប្រាស់ក្នុងបង្គន់ហើយដាក់លក់នៅក្នុងទីផ្សារមួយនៅឯទីក្រុង Naples ប្រទេសអ៊ីតាលី។

ការយករូបថតរបស់កំពូលកីឡាករឆ្នើម Cristiano Ronaldo ទៅបោះពុម្ភនៅលើក្រដាសអនាម័យសម្រាប់ប្រើប្រាស់ក្នុងបង្គន់ហើយដាក់លក់ជាសាធារណៈនេះ ត្រូវបានគេអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ជាច្រើនសម្ដែងការមិនពេញចិត្តនិងហួសចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ។

បុត្រ

រូបថតពី៖ Bleacher Report Football

Share This Post: