អន្តរជាតិ
ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ត្រូវបានផ្អាកមួយរយៈ ដោយសារតែទឹកជំនន់
BY Khmernote Media
July 20, 2018
យោងតាមការបញ្ជាក់ពីលោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២០ ខែកក្កដា នេះថា នៅថ្ងៃនេះខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ នឹងផ្អាកការធ្វើចរាចរណ៍មួយរយៈ ដោយសារតែជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ៩០ (ខេត្តកំពង់ស្ពឺ) និងគីឡូម៉ែត្រលេខ១១៥ (ខេត្តព្រះសីហនុ)។ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូន ដែលមានបំណងធ្វើដំណើរទៅខេត្តព្រះសីហនុ និងខេត្តកោះកុង គួរធ្វើដំណើរតាមផ្លូវជាតិលេខ ៤១ និង ផ្លូវជាតិលេខ៣វិញ៕

អត្ថបទ៖ សេម