ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាថ្មី៖ ចាស់ៗអាយុលើសពី៥០ឆ្នាំ ដែលមានបញ្ហាបាក់ឆ្អឹង ប្រឈមនឹងអត្រាមរណៈលឿនជាងមនុស្សធម្មតាដល់ទៅ១០ឆ្នាំ

    BY Khmernote Media July 23, 2018
    ការសិក្សាថ្មី៖ ចាស់ៗអាយុលើសពី៥០ឆ្នាំ ដែលមានបញ្ហាបាក់ឆ្អឹង ប្រឈមនឹងអត្រាមរណៈលឿនជាងមនុស្សធម្មតាដល់ទៅ១០ឆ្នាំ

    ការសិក្សាមួយបានរកឃើញថា មនុស្សចាស់ ដែលមានវ័យលើសពី៥០ឆ្នាំ ហើយមានបញ្ហាបាក់ឆ្លឹង គឺអាចប្រឈមនឹងការស្លាប់បាត់បង់ជីវិតលឿនជាងមនុស្សធម្មតា១០ឆ្នាំ។ ការសិក្សាខាងលើត្រូវធ្វើឡើងដោយវិទ្យាស្ថានវេជ្ជសាស្ត្រហ្គាវ៉ាន់ ក្នុងប្រទេសអូស្រ្តាលី ដែលមានការពិសោធន៍ និងតាមដានលើមនុស្ស ដែលមានអាយុលើសពី៥០ឆ្នាំជាច្រើនរយនាក់ ចាប់តាំងពីឆ្នាំ ២០០១  រហូតមកដល់ពេលឆ្នាំ​២០១៨នេះ។

    ការសិក្សាខាងលើក៏បានបញ្ជាក់ដែរថា ក្នុងចំណោមឆ្អឹង ដែលបាក់ នឹងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ គឺជាឆ្អឹងកង​ ឆ្អឹង​ត្រគាក និងឆ្លឹងជង្គង់។ បើយោងតាមលោកសាស្រ្តចារ្យ  Jacqueline ប្រធានវិទ្យាស្ថានខាងលើបានឲ្យដឹងថា​ នៅពេលដែលមនុស្សមានអាយុច្រើនជាង៥០​ឆ្នាំ ហើយមានបញ្ហាបាក់ឆ្អឹងនោះ រាងកាយរបស់ពួកគេនឹងចុះខ្សោយហើយងាយនឹងកើតមានជំងឺផ្សេងៗណាស់ ដែលជាហេតុធ្វើឲ្យពួកគេងាយនឹងស្លាប់បាត់បង់ជីវិតជាងមនុស្សធម្មតាដែលគ្មានបញ្ហាបាក់ឆ្អឹង។

    ចុងក្រោយការសិក្សាខាងលើបានបញ្ជាក់ទៀតថា ក្នុងចំណោម​ជនរងគ្រោះដូចគ្នាក្នុងករណីដូចបានរៀបរាប់ខាងលើនេះ គឺមនុស្សស្រីអាចប្រឈមនឹងការស្លាប់ខ្ពស់ជាងមនុស្សប្រុសទៅទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay