ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អំពុលទុក្ខជាប់គុកឥតអំពើ ដោយសារឃើញខ្យងស្អាតចង់យកទុកផ្ញើជូនមិត្តភក្តិ

    BY Khmernote Media July 24, 2018
    អំពុលទុក្ខជាប់គុកឥតអំពើ ដោយសារឃើញខ្យងស្អាតចង់យកទុកផ្ញើជូនមិត្តភក្តិ

    អាមេរិក៖ ស្ត្រីជាភ្ញៀវទេសចណ៍ម្នាក់ត្រូវជាប់គុកអស់រយៈពេល១៥ថ្ងៃ ព្រោះតែនាងបានមកលេងនៅឆ្នេរសមុទ្រមួយកន្លែងក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ហើយព្យាយាមយកប្រភេទខ្យង ដែលគេអភិរក្សចេញពីឆ្នេរសមុទ្រនោះផ្ញើរមិត្តភក្តិនាង។ ស្ត្រីរូបនេះមានឈ្មោះថា Diana Fiscal-Gonzalez អាយុ ៣០ ឆ្នាំ រស់នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។​

    នៅក្នុងស្ថានីយ៍ប៉ូលិសនាងបានសារភាពថា នាងមិនបានដឹងទេថា ប្រភេទខ្យងដែលនាងប្រមូលបានពីឆ្នេរសមុទ្រនោះជារបស់ ដែលត្រូវបានគេហាមឃាត់ដោយច្បាប់ក្នុងរដ្ឋ Florida ហើយដោយឃើញថា ពួកវាមានពណ៌ស្រស់ស្អាតនោះទើបនាងមានបំណង់ចង់យកវាទៅផ្ញើមិត្តភក្តិទុកជាវត្ថុអនុស្សាវរីយ៍។ ប្រភេទខ្យងដែលស្ត្រីខាងលើព្យាយាមយកចេញពីឆ្នេរសមុទ្រនោះ ត្រូវបានអាជ្ញាធរប្រចាំរដ្ឋ Florida អះអាងថា ជាប្រភេទសត្វកម្រ និងជាមរតកតំណាងឲ្យព្រះមហាក្សត្រីផងដែរ ទើបវាត្រូវបានគេធ្វើការហាមឃាត់ដោយច្បាប់ដូចនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ metro

    Share This Post:
    MPO4D jitutoto mpo4d Mpoplay