ខ្មែរណូត

ស្វែងរក

  • កីឡា

    តើសម្ដីរបស់ប្រធានលីគកំពូល Laliga ជាពិតដែរឫទេ ក្រោយលោកនិយាយថា ការចាកចេញរបស់ Ronaldo គឺដោយសារតែពន្ធនៅអេស្ប៉ាញ?

    BY Khmernote Media July 20, 2018
    តើសម្ដីរបស់ប្រធានលីគកំពូល Laliga ជាពិតដែរឫទេ ក្រោយលោកនិយាយថា ការចាកចេញរបស់ Ronaldo គឺដោយសារតែពន្ធនៅអេស្ប៉ាញ?

    កាលពីពេលថ្មីៗនេះយោងតាមសម្ដីរបស់លោក Javier Tebas ដែលជាប្រធានរបស់លីគកំពូល Laliga បានឲ្យដឹងថា៖ ការចាកចេញរបស់ Ronaldo ពីលីគកំពូល Laliga ទៅកាន់ក្លឹបសេះបង្កង់ Juventus គឺដោយសារតែបញ្ហាពន្ធនៅអេស្ប៉ាញខ្ពស់ពេកដែលជាហេតុមួយធ្វើឲ្យ Ronaldo សម្រេចចិត្តចាកចេញពីក្លឹបអធិរាជសរ Real Madrid។

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានចំណាយពេលវេលាអស់រយៈពេល 9 ឆ្នាំជាមួយនឹងក្លឹបអធិរាជសរ Real Madrid។ Ronaldo បង្ហាញខ្លួនឲ្យ Real Madrid បានចំនួន 438 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 450គ្រាប់។ Ronaldo កាលពីចុងសប្ដាហ៍មុននេះបានផ្ទេរចេញពីក្លឹបអធិរាជសរ Real Madrid ទៅកាន់ក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល 4 ឆ្នាំហើយ Ronaldo ទទួលបានប្រាក់ឈ្នួលពលកម្មពី Juventus ក្នុង 1 រដូវកាលបានចំនួន 30លានអឺរ៉ូ។

    ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈគេហទំព័ររបស់ទីក្រុង Madrid ដើម្បីពន្យល់ពីមូលហេតុរបស់គាត់ចំពោះការស្នើសុំចាកចេញពី Real Madrid ដោយលើកឡើងថាគាត់ចង់បានអ្វីដែលថ្មីក្នុងអាជីពបាល់ទាត់របស់គាត់។

    ទោះជាយ៉ាងណាក៏ដោយលោក Tebas ដែលប្រធានលីគកំពូល Laliga ជឿជាក់ថាកត្តាដែលជម្រុញឲ្យ Ronaldo ចាកចេញពីក្លឹបគឺដោយសារតែលុយ។

    លោក Tebas បាននិយាយថា៖ នៅអ៊ីតាលី Ronaldo អាចរកប្រាក់ចំណូលបានច្រើនជាងនៅអេស្ប៉ាញ។ លោក Tebas គិតថាពន្ធនៅអ៊ីតាលីល្អប្រសើរជាងអេស្ប៉ាញ ការចាកចេញរបស់ Ronaldo ពីអេស្ប៉ាញគឺដោយសារតែបញ្ហាពន្ធ។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay