ខ្មែរណូត

ស្វែងរក

  • កីឡា

    Neymar និង Mbappe សម្រេចចិត្តថានឹងមិនចាកចេញពីក្លឹបអ្នកមានបារាំង PSG ឡើយនៅក្នុងរដូវក្ដៅនេះ

    BY Khmernote Media July 20, 2018
    Neymar និង Mbappe សម្រេចចិត្តថានឹងមិនចាកចេញពីក្លឹបអ្នកមានបារាំង PSG ឡើយនៅក្នុងរដូវក្ដៅនេះ

    យោងតាមសម្ដីរបស់លោក Luis Fernandez ដែលប្រធានហ្វឹកហាត់កីឡាក្លឹបអ្នកមានបារាំង PSG បាឲ្យដឹងថា៖ ខ្សែប្រយុទ្ធ Neymar និងខ្សែប្រយុទ្ធ Kylian Mbappe ពួកគេទាំងពីរនាក់នេះនឹងមិនចាកចេញពីក្លឹប PSG ឡើយ។

    កីឡាករឆ្នើមរបស់ក្លឹប PSG ទាំងពីរនេះត្រូវបានគេរាយការណ៍ថាកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដើម្បីយកទៅជំនួសខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានចាកចេញទៅកាន់ក្លឹបសេះបង្កង់ Juventus កាលពីពេលថ្មីៗនេះ។

    កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ជ្រើសរើសរូបគេក្លាយជាកីឡាករវ័យក្មេងដែលល្អជាងគេប្រចាំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី ជាពិសេស Mbappe បានជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ទៀតផងប៉ុន្ដែ Mbappe បានប្រកាសថារូបគេនឹងបន្ដស្នាក់នៅជាមួយនឹងក្លឹប PSG ស្របពេលដែលខ្សែប្រយុទ្ធ Neymar ក៏ប្រកាសថានឹងបន្ដលេងឲ្យ PSG ដូចគ្នា។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay