ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រលកខ្លាំងហើយនៅចុះលេងទឹកទៀត ចុងក្រោយត្រូវរលកបោកផ្ទប់ បណ្តាលឲ្យលង់ទឹក សំណាងសមត្ថកិច្ចជួយទាន់

    BY Khmernote Media July 21, 2018
    រលកខ្លាំងហើយនៅចុះលេងទឹកទៀត ចុងក្រោយត្រូវរលកបោកផ្ទប់ បណ្តាលឲ្យលង់ទឹក សំណាងសមត្ថកិច្ចជួយទាន់

    ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងថា កាលពីវេលាម៉ោង០៦ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំៗ០១៨ មានបុរសជនជាតិខ្មែរម្នាក់បានចូលលេងទឹកសមុទ្រនៅឆ្នេរឯករាជ្យ ហើយត្រូវរលកបោកផ្ទប់ បណ្តាលឲ្យលង់ទឹកសមុទ្រ នៅពេលដែលសមុទ្រកំពុងមានរលកខ្លាំង ប៉ុន្តែសំណាងល្អត្រូវបានកងកម្លាំងបានជួយសង្គ្រោះទាន់ពេល។

    លោកស្នងការបន្ថែមថា ដើម្បីសុវត្ថិភាពទូទៅ សមត្ថកិច្ចបានចេញបំរាមមិនអោយពលរដ្ឋ ឬអ្នកទេសចរណ៍ចុះលេងទឹកសមុទ្រ នៅរាល់ពេលមានរលកខ្លាំង ក្នុងនោះមានទាំងកងនគរបាលបានចលត័ហាមឃាត់ដោយផ្ទាល់ផង ប៉ុន្តែនៅតែមានអ្នកចុះលេងទឹក ខ្វះការប្រុងប្រយត្ន័ជាមួយនឹងការគ្មានឧបករណ៍ការពារជាប់ខ្លួនដូចជាអាវពោងជាដើម។ សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃម្សិលមិញក៍មានបុរសជាកម្មករ ជនជាតិចិនម្នាក់បានលង់ទឹកបាត់ខ្លួននៅឆ្នេរសមុទ្រកន្ទុយនាគក្រុងព្រះសីហនុ ពេលចុះលេងទឹកជាមួយមិត្តភក្រ័ដែរ៕

    អត្ថបទ៖ ដេត
    រូបភាព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay