ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាកសពម៉ាំមី (Mummy) ចំនួន ៣ ត្រូវបានគេរកឃើញនៅប្រទេសអេហ្ស៊ីប

    BY Khmernote Media July 21, 2018
    សាកសពម៉ាំមី (Mummy) ចំនួន ៣ ត្រូវបានគេរកឃើញនៅប្រទេសអេហ្ស៊ីប

    អេហ្ស៊ីប៖ សាកសពដែលគេរក្សាទុកមិនឲ្យរលួយ ឬតាមធម្មតាគេហៅថា ម៉ាំមី (Mummy) ចំនួន ៣ ត្រូវបានគេរកឃើញនៅក្នុងតំបន់ Sidi Gaber  ក្រុង Alexandria ប្រទេសអេហ្ស៊ីប។ តាមក្រុមអ្នកសិក្សាបានបង្ហាញថា សាកសពនេះអាចមានអាយុកាលរហូតដល់ទៅ ២ ពាន់ឆ្នាំឯណោះ។ សាកសពចំនួន ៣​ នេះ ត្រូវបានគេដាក់នៅក្នុងមឈូសធ្វើពីថ្មក្រានីតពណ៌ខ្មៅ ដែលមានប្រវែង ​២.៦៥ ម៉ែត្រ និងកម្ពស់ ១.៨៥ ម៉ែត្រ មានទម្ងន់ ៣០ តោន និងបានកប់ក្នុងដីក្នុងជម្រៅ ៥ ម៉ែត្រ។

    ភ្លាមៗក្រោយប្រទះឃើញ សាកសពទាំង ៣ នេះ គេនៅមិនទាន់អាចកំណត់អត្តសញ្ញាណពិតប្រាកដរបស់សាកសព​នៅ ឡើយទេ ព្រោះតែនៅក្បែរមឈូសនោះពុំមានតម្រុយណាមួយជាប់ពាក់ព័ន្ធជាមួយសព​ ដែលអនុញ្ញាតឲ្យគេអាចស្វែងយល់ពីអត្តសញ្ញាណរបស់សពកាលពីនៅរស់បាននោះទេ។ យ៉ាងណាក្តី មកទល់នឹងពេល មានក្រុមអ្នកបុរាណវិទូជាច្រើននាក់កំពុងតែបើការសិក្សាលើករណីនេះរួមគ្នា ហើយគេជឿថាគេនឹងអាចរកឃើញអត្តសញ្ញាណពិតប្រាកដរបស់សពទាំង ៣ នេះ ក្នុងពេលឆាប់ៗខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ metro

    Share This Post:
    MPO4D jitutoto mpo4d Mpoplay