អន្តរជាតិ
ផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានស្ទឹងសំរោង បើកអោយដំណើរការឡើងវិញហើយព្រឹកនេះ
BY Khmernote Media
July 21, 2018
ស្រុកកំពង់សីលា៖ យោងតាមការរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាថា ចរាចរណ៍នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង បើកអោយដំណើរការឡើងវិញហើយ ទាំងរថយន្តតូច និងរថយន្តធំ ចាប់ពីម៉ោង៩ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះទៅ។ គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតឈប់ បណ្តាលឲ្យទឹកជំនន់ជនលិចផ្លូវជាតិលេខ៤ ហើយតម្រូវផ្អាកចរាចរណ៍អស់ជាច្រើនថ្ងៃ៕


