គម្រោងលំអិតជុំវិញគ្រាប់មីស៊ីលថ្មីរបស់រុស្សីត្រូវបានបែកធ្លាយដល់បណ្ដាប្រទេសនៅលោកខាងលិច
សេវាសន្តិសុខសហព័ន្ធរុស្សីបានរាយការណ៍ថា គម្រោងថ្មីក្នុងផ្លាស់ប្តូរគ្រាប់មីស៊ីលរបស់រុស្សីត្រូវបានបែកធ្លាយដល់បណ្ដាប្រទេសនៅលោកខាងលិចហើយ ដែលដំណឹងនេះបានធ្វើឲ្យវិមាន Kremlin ខឹងជាខ្លាំង។ កន្លងមកព័ត៌មានសម្ងាត់របស់កិច្ចការយោធារុស្សីកម្រត្រូវបានគេស៊ើបដឹងណាស់ ហើយជារឿយៗរុស្ស៊ីតែងធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល ចំពោះការរីកចម្រើនក្នុងវិស័យយោធារបស់ខ្លួន។
ចំពោះការផ្លាស់ប្តូគ្រាប់មីស៊ីលថ្មីនេះ ត្រូវបានគេមើលឃើញថា ជាប្រភេទគ្រាប់មីស៊ីល hypersonic ដែលមានឥទ្ធិពលខ្លាំងបំផុត។ សូមបញ្ជាក់ថា ដំណឹងខាងលើនេះត្រូវបានបែកធ្លាយ បន្ទាប់ពីកាលពីពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្សីបានបញ្ចេញវីដេអូថ្មីមួយបង្ហាញពីការធ្វើបដិវត្តក្នុងវិស័យយោធាខ្លួន និងបានបង្ហាញព័ត៌មានជាច្រើនជុំវិញគ្រាប់មីស៊ីលផងដែរ។ ហើយបើតាមក្រុមអ្នកវិភាគបានឲ្យដឹងថាទំនងជាវីដេអូនេះ ហើយ ដែលបង្ហាញតម្រុយឲ្យគេអាចស៊ើបដឹងពីគម្រោងថ្មីរបស់រុស្សីនោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ businessinsider