ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការកូរ៉េខាងត្បូងសម្រេចផ្តទ្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូងឲ្យជាប់គុក៨ឆ្នាំបន្ថែមទៀត

    BY Khmernote Media July 21, 2018
    តុលាការកូរ៉េខាងត្បូងសម្រេចផ្តទ្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូងឲ្យជាប់គុក៨ឆ្នាំបន្ថែមទៀត

    កាលពីថ្ងៃមិ្សលមិញនេះ តុលាការកូរ៉េខាងត្បូងបានសម្រេចផ្តទ្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geun-hye ឲ្យជាប់គុក៨ឆ្នាំបន្ថែមទៀតលើទំហំទោស ដែលមានស្រាប់ បន្ទាប់ពីបានរកឃើញថាអ្នកស្រីបានធ្វើឲ្យបាត់លុយមូលនិធិរបស់រដ្ឋាភិបាលជាច្រើន កាលពីអ្នកស្រីនៅដឹកនាំរដ្ឋាភិបាលក្នុងអំឡុងឆ្នាំ ២០១៦។

    សូមរំលឹកឡើងវិញថា កាលពីខែមេសា កន្លងទៅនេះ តុលាការកូរ៉េខាងត្បូងបានសម្រេចផ្តន្ទាទោសឲ្យអ្នកស្រី  Park Geun-hye ជាប់គុក ២៤ ឆ្នាំ រួចម្តងមកហើយ​ ក្រោមបទចោទថា អ្នកស្រីបានទទួលសំណូក បង្ខិតបង្ខំគេ និងរំលោភអំណាចជាដើម។ បើតាមតុលាការកូរ៉េខាងត្បូងបានបញ្ជាក់ថា អ្នកស្រី Park Geun-hye ត្រូវទទួលទោសទាំងពីរដងនេះ ជាប់ៗគ្នាតែម្តង ដោយមិនមានការពន្យាពេលនោះទេ។ សូមបញ្ជាក់ថា​  អ្នកស្រី Park Geun-hye ដែលមានអាយុ ៦៦ ឆ្នាំ គឺជាប្រធាធិបតីកូរ៉េខាងត្បូងដំបូង ដែលត្រូវបានគេបណ្ដេញចេញពីតំណែង និងចាប់ខ្លួនជុំវិញរឿងអាស្រូវពុករលួយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay