ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងផលិតអាវយឺត ដែលមានរូបស្តីពីប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗជាប់ក្នុងរូងភ្នំលក់នៅលើទីផ្សារ

    BY Khmernote Media July 21, 2018
    ថៃនឹងផលិតអាវយឺត ដែលមានរូបស្តីពីប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗជាប់ក្នុងរូងភ្នំលក់នៅលើទីផ្សារ

    ថៃ៖ រឿងរ៉ាវទាក់ទងនឹងករណីក្មេងៗថៃចំនួន១២នាក់ រួមជាមួយនឹងគ្រូវបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ ដែលបានជាប់នៅក្នុងរូងភ្នំ Tham Luang ក្នុងខេត្តឈៀងរ៉ៃ នៅតែជាប្រធានបទដែលមានការចាប់អារម្មណ៍ខ្លាំង សម្រាប់សារព័ត៌មាន និងមហាជនទូទៅក្នុងប្រទេសថៃ។ បើយោងតាមសារព័ត៌មាន Channelnewsasia បានធ្វើការចុះផ្សាយថា អភិបាលខេត្តឈៀងរ៉ៃ រួមជាមួយនឹងសិល្បៈករថៃជាច្រើននាក់ បានសម្រេចយករូបភាពទាក់ទងនឹងប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗទាំង១២នាក់នោះ ទៅបោះពុម្ភលើអាវយឺតសម្រាប់លក់ជាផ្លូវការហើយ។

    បើយោងតាមលោក Suwit Jaipom ប្រធានផ្នែកវិចិត្រសិល្បៈនៅខេត្តឈៀងរ៉ៃបានឲ្យដឹងថា ការផលិតអាវយឺតនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីរក្សាទុកនូវការចងចាំ និងដឹងគុណចំពោះវិរៈបុរស (ក្រុមអ្នកសង្គ្រោះ) ដែលបានប្រថុយគ្រោះថ្នាក់ក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះនេះ។ តាមគម្រោងគេនឹងផលិតអាវ ដែលមានរូបស្តីពីប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗទាំង ១២ នាក់ចំនួនតែ ២,០០០ អាវ ប៉ុណ្ណោះ និងដាក់លក់ក្នុងតម្លៃ៦ដុល្លារ ហើយលុយដែលបានមកពីការលក់អាវទាំងអស់នឹងចូលក្នុងមូលនិធិសប្បុរសធម៌៕

    អត្ថបទ៖ភក្តី

    ប្រភព៖channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay