អន្តរជាតិ
អង្គការសុខភាពពិភពលោក៖ ការញ៉ាំសាច់ជ្រូកបីជាន់ច្រើនអាចបង្កគ្រោះថា្នក់ដល់សុខភាពដូចគ្នាទៅនឹងការជក់បារីដែរ
BY Khmernote Media
July 23, 2018
ជាទូទៅអ្នកធ្លាប់បានដឹងថា ការជក់បារីអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង ជាពិសេសគឺបង្កឲ្យមានជំងឺមហារីក តែអ្នកប្រហែលជាមិនបានដឹងទេថា អាហារមួយប្រភេទ ដែលអ្នកកំពុងទទួលទានជាប្រចាំនោះក៏មានគ្រោះថ្នាក់ សម្រាប់សុខភាពដូចជាការបារីអីចឹងដែរ។ បើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ការញ៉ាំសាច់ជ្រូកបីជាន់ជាប្រចាំអាចបង្កគ្រោះថា្នក់ដល់សុខភាពដូចគ្នាទៅនឹងការជក់បារីដែរ។ លទ្ធផលដែលបង្ហាញដោយអង្គការសុខភាពពិភពលោកនេះ គឺជាការបូកសរុបលទ្ធផលនៃការសិក្សាលើបញ្ហាសុខភាពចំនួន ៨០០ ករណីមកពីជុំវិញពិភពលោក។ ខាងក្រោមនេះជាកម្រិតនៃទទួលទានសាច់ជ្រូកបីជាន់ និងលទ្ធភាពនៃការបង្កឲ្យមានជំងឺមហារីក៖
- ញ៉ាំ ២ បន្ទះក្នុងមួយថ្ងៃ មានអាត្រាកើតជំងឺមហារីក ៥,៩ %
- ញ៉ាំ ៤ បន្ទះក្នុងមួយថ្ងៃ មានអាត្រាកើតជំងឺមហារីក ៦,៨ %
- ញ៉ាំ ៦ បន្ទះក្នុងមួយថ្ងៃ មានអាត្រាកើតជំងឺមហារីក ៧,៧ %
- ញ៉ាំ ៨ បន្ទះក្នុងមួយថ្ងៃ មានអាត្រាកើតជំងឺមហារីក ៨,៦ %
- ញ៉ាំ ១០ បន្ទះក្នុងមួយថ្ងៃ មានអាត្រាកើតជំងឺមហារីក ៩,៥ %៕
អត្ថបទ៖ភក្តី
ប្រភព៖reportingthetruth

