អន្តរជាតិ
ផ្លូវជាតិលេខ៤បើកឲ្យដំណើរឡើងវិញហើយ ក្រោយផ្អាកចរាចរ ដោយសារទឹកជំនន់ហូរកាត់ផ្លូវជាថ្មីប៉ុន្មានម៉ោងមុននេះ
BY Khmernote Media
July 23, 2018
ខេត្តព្រះសីហនុ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី (គីឡូម៉ែត្រលេខ ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានទឹកជំនន់ហូរកាត់ជាថ្មីម្តងទៀត ប្រវែងប្រមាណ ៥០ ម ក្នុងកម្ពស់ ០,៤០ ម នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ។ គិតត្រឹមម៉ោង ៦ ព្រឹកនេះ ចរាចរត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្នហើយ ។
មកដល់ម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចខាងលើបានស្រកចុះអស់វិញ ហើយការធ្វើចរាចរឆ្លងកាត់ ក៏ត្រូវបានអាជ្ញាធរបើកឲ្យដំណើរការជាប្រក្រតីឡើងវិញដែរ៕



