ហាមប្តីមិនឲ្យនិយាយទូរស័ព្ទ ហាមមិនឲ្យមើលស្រីផ្សេង ប៉ុន្តែនៅតែមិនទុកចិត្ត ចុងក្រោយប្រពន្ធកាត់ប្រដាប់ភេទប្តីចោលតែម្តង
ចិន៖ ព្រោះតែភ្លើងប្រច័ណ្ឌប្រពន្ធចិត្តឆៅម្នាក់បានយកកន្ត្រៃកាត់ប្រដាប់ភេទរបស់ប្តីឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើង នៅក្នុងទីក្រុង Jiangxi ខេត្ត Fengcheng ប្រទេសចិន។ បុរសជាជនរងគ្រោះមានឈ្មោះថា Li ចំណែកឯប្រពន្ធរបស់គាត់មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ។ តាមសំដីរបស់បុរសជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានទទួលការងារថ្មី ហើយចាប់តាំងពីពេលដែលគាត់ទៅធ្វើការនៅកន្លែងថ្មីនោះ ប្រពន្ធរបស់គាត់ហាក់មិនសប្បាយចិត្តទាល់តែសោះ ព្រោះខ្លាចគាត់លួចមានស្រីនៅកន្លែងធ្វើការងារថ្មីនោះ។
គាត់បានឲ្យដឹងទៀតថា មួយរយៈនេះប្រពន្ធរបស់គាត់ហាក់រករឿងគាត់ជាខ្លាំង ដូចជាហាមមិនឲ្យគាត់និយាយទូរស័ព្ទ ហាមមិនឲ្យមើលស្រីផ្សេងក្រៅពីគាត់ និងមិនឲ្យចេញក្រៅជួបមិត្តភក្តិជាដើម។ ស្ថានភាពដូចខាងលើបានបន្តកើតមានរាល់ថ្ងៃ រហូតដល់ថ្ងៃកើតហេតុខណៈ ដែលបុរសជាប្តីកំពុងងូតទឹកនៅក្នុងបន្ទប់ទឹក ស្រាប់តែប្រពន្ធបានចូលទៅតាម និងធ្វើសកម្មភាពកាត់ប្រដាប់ភេទបុរសជាប្តីតែម្តង។
ក្រោយកើតហេតុបុរសជាប្តីព្យាយាមទៅមន្ទីរពេទ្យដោយខ្លួនឯង តែយ៉ាងណាក្តីរហូតមកទល់នឹងពេលនេះគេនៅមិនដឹងច្បាស់ថា ក្រោយពីជាសះស្បើយទៅលិង្គរបស់ គាត់អាចនៅមានសមត្ថភាពរួមភេទបាន ឬ អត់នោះទេ។ ចំណែកឯប្រពន្ធរបស់គាត់វិញ កំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួនរបស់ប៉ូលិស៕
អត្ថបទ៖ ភក្តី
ប្រភព៖ shanghai