ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទើបជួបគ្រោះទឹកជំនន់មិនទាន់បានប៉ុន្មានផង ឥលូវជប៉ុនត្រូវមកជួបរលកកម្តៅខ្លាំង បានសម្លាប់មនុស្សជាច្រើននាក់ថែមទៀត

    BY Khmernote Media July 24, 2018
    ទើបជួបគ្រោះទឹកជំនន់មិនទាន់បានប៉ុន្មានផង ឥលូវជប៉ុនត្រូវមកជួបរលកកម្តៅខ្លាំង បានសម្លាប់មនុស្សជាច្រើននាក់ថែមទៀត

    ជប៉ុន៖ បន្ទាប់ពីទទួលរងការវាយប្រហារដោយជំនន់ទឹកភ្លៀង និងគ្រោះបាក់ស្រុតដីរួចមក ពេលនេះជប៉ុនកំពុងតែប្រឈមនឹងគ្រោះ ធម្មជាតិមួយទៀត គឺសីតុណ្ហភាពឡើងកម្ពៅខ្លាំងមិនធ្លាប់មាន និងបានបង្កឲ្យមានអ្នកស្លាប់ជាច្រើនាក់ផងដែរ។ បើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា ចាប់តាំងពីថ្ងៃទី១១ ខែកក្កដា រហូតមកទល់នឹងពេលនេះ រលកកម្តៅក្នុងប្រទេសជប៉ុនបាន សម្លាប់មនុស្សអស់៤៤នាក់ហើយ​ ដែលក្នុងនោះគ្រាន់តែកាលពីថ្ងៃសៅរ៍កន្លងទៅនេះមានអ្នកស្លាប់រហូតដល់១១នាក់ក្នុងថ្ងៃតែមួយ។

    បើយោងតាមក្រសួងឧតុនិយមជប៉ុនបានឲ្យដឹងថា រលកកម្ពៅបានកើនឡើងក្នុងចន្លោះពី ៣៨ អង្សាសេ ដល់ ៤១,៤ អង្សាសេ ហើយតំបន់ដែលទទួលរងនូវរលកកម្ពៅនេះមានដូចជា ភាគកណ្តាលនៃទីក្រុងតូក្យូ កុ្រង Kumagaya កោះ Honshu កោះ Shikoku  កោះ Kyushu និងកោះ Hokkaido ជាដើម។ សូមបញ្ជាក់ថា សម្រាប់នៅក្នុងប្រទេសជប៉ុន រលកកម្ពៅខាងលើនេះ គឺខ្ពស់ជាងកម្រិតសីតុណ្ហភាពធម្យមរហូតដល់ ១២ សង្សាសេ ហើយកម្រិតដ៏ខ្ពស់នេះមិនធ្លាប់មានពីមុនមកនោះទេ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay