កីឡា

កាលពី World Cup ខ្សែប្រយុទ្ធ Mbappe បានប្រាប់ទៅកាន់ Kante ឲ្យចាកចេញពី Chelsea ងាកមកចូលរួមជាមួយនឹងក្លឹប PSG វិញ

BY
Khmernote Media
July 24, 2018

កំូពូលខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់បារាំង Kylian Mbappe បានសារភាពថាគាត់បានជម្រុញឲ្យមិត្តរួមជាតិរបស់គាត់កីឡាករ N’Golo Kante ចាកចេញពីក្លឹបតោខៀវ Chelsea មកចូលរួមជាមួយនឹងក្លឹបអ្នកមានបារាំង PSG នៅក្នុងរដូវក្ដៅនេ។

ខ្សែបម្រើ Kante ដែលបានជួយឲ្យក្រុមជម្រើសជាតិបារាំងទទួលបានជ័យជម្នះក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅឯប្រទេសរុស្ស៊ីនោះ ធ្លាប់ឈ្នះពានរង្វាន់ Premier League ចំនួន 2 សម័យកាលដោយលើកដំបូងគឺឈ្នះជាមួយនឹងក្លឹប Leicester City និងលើកទី 2 ឈ្នះជាមួយនឹងក្លឹបតោខៀវ Chelsea។

ក្លឹបអ្នកមានបារាំង PSG អាចនឹងត្រូវចំណាយប្រាក់ប្រមាណ 100លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើរូបនេះ ហើយ Chelsea បានកំណត់យកខ្សែបម្រើ Tanguy Ndombele របស់ក្លឹប Lyon ជាអ្នកជំនួសដំណែង Kante ប្រសិនបើរូបគេចាកចេញពីក្លឹបតោខៀវ Chelsea។

ខ្សែប្រយុទ្ធ Kylian Mbappe បានប្រាប់ទៅកាន់សារពត៌មានបារាំងថា៖ ខ្ញុំបាននិយាយជាមួយ N’Golo ក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោកប៉ុន្តែមិនមានច្រើនទេព្រោះខ្ញុំដឹងថាមានអ្វីកើតឡើងនៅពេលដែលនិយាយបញ្ចុះបញ្ចូលអំពីការផ្ទេរ។ 

បុត្រ

ប្រភព៖ Goal

Share This Post: