ខ្មែរណូត

ស្វែងរក

  • កីឡា

    James Rodriguez៖ ទោះបីជានៅ Bayern Munich ជារដូវកាលដំបូងសម្រាប់រូបគេពិត ប៉ុន្ដែ James សប្បាយចិត្តពេលនៅជាមួយនឹង Bayern និងអ្នកគាំទ្រ

    BY Khmernote Media July 24, 2018
    James Rodriguez៖ ទោះបីជានៅ Bayern Munich ជារដូវកាលដំបូងសម្រាប់រូបគេពិត ប៉ុន្ដែ James សប្បាយចិត្តពេលនៅជាមួយនឹង Bayern និងអ្នកគាំទ្រ

    ខ្សែបម្រើ James Rodriguez បាននិយាយថាគាត់ពិតជាសប្បាយរីករាយណាស់នៅឯក្លិប Bayern Munich បើទោះបីជាគាត់ត្រូវបានគេរាយការណ៍ថាអាចកាត់បន្ថយកិច្ចសន្យារបស់គាត់នៅឯ Bayern ដើម្បីត្រលប់ទៅ Real Madrid វិញក៏ដោយ។

    ខ្សែបម្រើ James Rodriguez កំពុងស្ថិតនៅក្នុងកិច្ចសន្យាខ្ចីជើងរបស់ Bayern Munich ពីក្លឹប Real Madrid ក្នុងកុងត្រារយៈពីរឆ្នាំ ខណៈដែលកុងត្រាខ្ចីជើងរបស់ Bayern Munich ចំពោះខ្សែបម្រើ Bayern Munich នឹងបញ្ចប់នៅក្នុងឆ្នាំ 2019។

    ខ្សែបម្រើ James Rodriguez កាលពីរដូវកាលមុនបានបង្ហាញទំរង់លេងល្អមែនទែនដោយរូបគេបានជួយឲ្យក្លឹប Bayern Munich ឈ្នះពានរង្វាន់ Bundesliga ក្នុងរដូវកាល 2017-2018។ ខ្សែបម្រើ James Rodriguez អាចនឹងវិលត្រលប់ទៅកាន់ក្លឹប Real Madrid វិញមុនពេលកុងត្រាខ្ចីជើងរបស់ Bayern Munich បន្ទាប់ពីក្លឹប Real Madrid កំពុងខ្វះខាតកម្លាំងកីឡាករស្របពេលដែល Real Madrid ទើបតែលក់ Ronaldo ទៅកាន់ក្លឹប Juventus កាលពីពេលថ្មីៗនេះ។

    ខ្សែបម្រើ James Rodriguez បាននិយាយនៅក្នុងបទសំភាសន៍របស់សារពត៌មានថា៖ រហូតមកដល់ពេលនេះខ្ញុំនៅទីនេះមានអារម្មណ៍សប្បាយរីករាយជាមួយនឹងក្លឹបហើយនិងអ្នកគាំទ្រ។ ទោះបីវាជារដូវកាលដំបូងសម្រាប់ខ្ញុំនៅអាឡឺម៉ង់ក៏ដោយ ប៉ុន្ដែវាពិតជាអស្ចារ្យសម្រាប់ខ្ញុំនៅទីនេះ។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay