ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃគ្រោងប្រើវិធីសាស្ត្រនេះ ដើម្បីទាញភ្ញៀវទេសចរណ៍ចិនឲ្យមកលេងប្រទេសខ្លួនវិញ ក្រោយកើតមានហេតុការណ៍លិចទូកនៅភូកេត

    BY Khmernote Media July 24, 2018
    ថៃគ្រោងប្រើវិធីសាស្ត្រនេះ ដើម្បីទាញភ្ញៀវទេសចរណ៍ចិនឲ្យមកលេងប្រទេសខ្លួនវិញ ក្រោយកើតមានហេតុការណ៍លិចទូកនៅភូកេត

    ថៃ៖ បន្ទាប់ពីមានគ្រោះថ្នាក់លិចទូកដឹកអ្នកដំណើរនៅឆ្នេរសមុទ្រប្រទេសថៃ និងបានបណ្តាលឲ្យភ្ញៀវទេសចរណ៍ជនជាតិចិនស្លាប់អស់ជាច្រើននាក់រួចមក ពេលនេះចំនួនភ្ញៀវទេសចរណ៍ចិន ដែលធ្លាប់ទៅកំសាន្តក្នុងប្រទេសថៃហាក់ថយចុះយ៉ាងគំហុក ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃយ៉ាងខ្លាំអ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ប្រតិបត្តិករទេសចរណ៍ជាច្រើននៅក្នុងប្រទេសថៃ បានស្នើរសុំឲ្យអាជ្ញាធរថៃលើកលែងការបង់ថ្លៃទិដ្ឋការ ចំពោះភ្ញៀវទេសចរណ៍ចិន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យមកកំសាន្តក្នុងប្រទេសថៃដូចធម្មតាវិញ។

    បើយោងតាមលោក Vichit Prakobkosol ប្រធានសមាគមន៍ភ្នាក់ងារទេសចរណ៍ថៃបានឲ្យដឹងថា ការលើកលែងទិដ្ឋការនេះអាចមានរយៈពេលត្រឹមតែ៦ខែ ឬក្នុងរយៈពេលកំណត់ណាមួយតែប៉ុណ្ណោះ មិនមែនលើកលែងជារៀងរហូតនោះទេ។ យ៉ាងណាក្តី មកទល់នឹងពេលនេះសំណើរដូចបានរៀបរាប់ខាងលើនេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីសំណាក់រដ្ឋាភិបាលថៃនៅឡើយទេ។ សូមបញ្ជាក់ថា សព្វថ្ងៃនេះតម្លៃទិដ្ឋការសម្រាប់ភ្ញៀវ ទេសចរណ៍ចិនចូលទៅក្នុងប្រទេសថៃម្តងគឺមានតម្លៃ ១០០០ បាត ( ជិត៣០ ដុល្លារ) ហើយចិនគឺជាប្រភពភ្ញៀវទេសចរណ៍ដ៏សំខាន់មួយដែលអាចជួយបង្កើតសេដ្ឋកិច្ចថៃបានរាប់លានលានដុល្លារឯណោះក្នុងមួយឆ្នាំៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay