កីឡា

កីឡាករ 10 នាក់ ដែលជាបេក្ខភាពដណ្ដើមពានរង្វាន់ Best FIFA Men Award បានចេញឈ្មោះហើយ

BY
Khmernote Media
July 25, 2018

កំពូលកីឡាករឆ្នើមទាំង 10 នាក់ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានជ្រើសរើសជាបេក្ខភាពត្រៀមដណ្ដើមពានរង្វាន់ The Best FIFA Men’s Player of the year ហើយសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានដាក់ឲ្យបោះឆ្នោតជាសារធារណៈហើយ ប៉ុន្ដែក្នុងឈ្មោះកីឡាករទាំង 10 នាក់ដែលជាបេក្ខភាពដើម្បីពាននោះ បែរជាគ្មានឈ្មោះកំពូលខ្សែប្រយុទ្ធ Neymar ទោវិញ។

កីឡាករទាំង 10 នាក់ដែល FIFA ដាក់ជាបេក្ខភាពឲ្យបោះឆ្នោតដណ្ដើមពានរង្វាន់ The Best FIFA Men’s Player of the year នោះមានដូចជា៖
1. Lionel Messi (Barcelona & អាហ្សង់ទីន)
2. Cristiano Ronaldo (អតីតកីឡាករ Real Madrid & ព័រទុយហ្គាល់)
3. Mohamed Salah (Liverpool & អេហ្ស៊ីប)
4. Eden Hazard (Chelsea & ប៊ែលហ្ស៊ិក)
5. Kevin De Bruyne (Man City & ប៊ែលហ្ស៊ិក)
6. Kylian Mbappe (PSG & បារាំង)
7. Luka Modric (Real Madrid & ក្រូអាត)
8. Raphael Varane (Real Madrid & បារាំង)
9. Harry Kane (Tottenham Hotspur & អង់គ្លេស)
10. Antoine Griezmann (Atletico Madrid & បារាំង)

ការចូលរួមបោះឆ្នោតនេះអាចធ្វើឡើងបានគ្រប់ជាតិសាសន៍ទាំងអស់មិនថាអ្នកគាំទ្រ គ្រូបង្វឹក ឫអ្នកកាសែតជាដើម។ FIFA នឹងជ្រើសរើសអ្នកដែលមានសម្លេងឆ្នោតច្រើនជាងគេតែ 3 នាក់តែប៉ុណ្ណោះដើម្បីក្លាយជាបេក្ខភាព 3 នាក់ចុងក្រោយក្នុងការដណ្ដើមពានរង្វាន់នេះ។ ការប្រកាសលទ្ធផលអ្នកឈ្នះពានរង្វាន់ The Best FIFA Men’s Player of the year នឹងធ្វើឡើងនៅក្នុងថ្ងៃទី 24 ខែកញ្ញា នៅឯទីក្រុង London ប្រទេសអង់គ្លេស។

បុត្រ

ប្រភព៖ Goal

Share This Post: