ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកជំនន់ ដែលហូរពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាយើងហើយ

    BY Khmernote Media July 25, 2018
    ទឹកជំនន់ ដែលហូរពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាយើងហើយ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា មកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ ម (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម) ។ អាជ្ញាធរខេត្ត បាន និងកំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕

    អត្ថបទ៖ សេម
    រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay