ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងសាកល្បងប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គីសនីនៅក្នុងទីក្រុងបាងកក

    BY Khmernote Media July 25, 2018
    ថៃនឹងសាកល្បងប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គីសនីនៅក្នុងទីក្រុងបាងកក

    ថៃ៖ អាជ្ញាធរទទួលបន្ទុកផ្នែកដឹកជញ្ចូនប្រចាំទីក្រុងបាងកកនឹងសាកល្បងប្រើប្រាស់រថភ្លើងដើរដោយថាមពលអគ្គីសនីនៅលើផ្លូវ រថយន្តក្រុងចំនួន៦ខ្សែ ហើយបើសាកល្បងនេះបានបង្ហាញថា រថយន្តក្រុងប្រភេទនេះអាចផ្តល់គុណសម្បត្តិច្រើននោះ រដ្ឋាភិបាលថៃនឹងទិញរថយន្តក្រុងប្រភេទនេះបន្ថែមទៀត។ រថយ​ន្តក្រុងដើរដោយថាមពលអគ្គិសនីនេះគឺជាផលិតផលរបស់ ប្រទេសកូរ៉េខាងត្បូង និងផលិតដោយក្រុមហ៊ុន South Korea’s Edison Motor Co., Ltd.។

    រថយ​ន្តក្រុងដើរដោយថាមពលអគ្គិសនីមានប្រវែង ១១ ម៉ែត្រ មានកៅអីសម្រាប់អ្នកដំណើរចំនួន ២៣ និងកៅអីសម្រាប់អ្នកបើកបរចំនួន១ ។ នៅក្នុងរថយន្តមានបំពាក់ទៅដោយកាមេរ៉ា CCTV ផ្ទាំង LED សម្រាប់ពិនិត្យមើលផ្លូវ និងទិសដៅ និងមានដុំផ្ទុកអគ្គិសនី ដែលអាចធ្វើដំណើរបាន១៥០គីឡូម៉ែត្រ។ រថយន្តក្រុងនេះមានតម្លៃ ១១ លានបាត (ប្រមាណជា ៣៣ ម៉ឺនដុល្លារ)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ ASEAN Infrastructure Post

    Share This Post:
    MPO4D jitutoto mpo4d Mpoplay