ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាក់ទំនប់វារីអគ្គិសនីនៅឡាវ អាជ្ញាធររកឃើញសាកសពចំនួន១៩នាក់ហើយ

    BY Khmernote Media July 25, 2018
    បាក់ទំនប់វារីអគ្គិសនីនៅឡាវ អាជ្ញាធររកឃើញសាកសពចំនួន១៩នាក់ហើយ

    ឡាវ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា គិតមកត្រឹមពេលនេះ ជនជាតិឡាវចំនួន១៩នាក់បានស្លាប់បាត់បង់ជីវិត និងជាង៣,០០០នាក់ទៀតកំពុងត្រូវការជំនួយ ក្រោយទំនប់វារីអគ្គិសនីបានបាក់កាលពីម្សិលមិញនៅក្នុងខេត្ត Champasak ប្រទេសឡាវ។

    យោងតាមប្រភពព័ត៌មាន Vientiane Times បានឲ្យដឹងថា លោក Bounhom Phommasane ជាអភិបាលស្រុក បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ២,៨៥១នាក់ត្រូវបានជួយសង្គ្រោះហើយ តែអកុសលមានមនុស្សចំនួន១៩នាក់បានស្លាប់បាត់បង់ជីវិត។

    គួររំលឹកផងដែរថា ទំនប់វារីអគ្គិសនីឈ្មោះ Xepian-Xe Nam Noy ដែលមាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ​ជា ​៥​ពាន់​លាន​ម៉ែត្រ​គូបបានបាក់កាលពីម្សិលមិញ បង្កឲ្យមានទឹកជំនន់ជន់លិចយ៉ាងខ្លាំងនៅជុំវិញបរិវេណទំនប់វារីអគ្គិសនីនោះ៕

    អត្ថបទ៖ វី
    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay