ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមប្រយ័ត្នអ្នករស់នៅតំបន់តាមដងទន្លេសេកុង កម្ពស់ទឹកឡើងដល់កំរិតប្រកាសអាសន្នហើយ

    BY Khmernote Media July 25, 2018
    សូមប្រយ័ត្នអ្នករស់នៅតំបន់តាមដងទន្លេសេកុង កម្ពស់ទឹកឡើងដល់កំរិតប្រកាសអាសន្នហើយ

    ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងតែបន្តធ្វើការជម្លៀសប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនាបតាមដងទន្លេសេកុង ទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេបានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត។ គិតត្រឹមម៉ោង ៤ និង២០នាទីរសៀលថ្ងៃនេះ ទឹកទន្លេសេកុង បន្តហក់ឡើងដល់កម្ពស់ ១១,៥០ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។ ក្រុមការងារខេត្ត ដឹកនាំដោយឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងប្រចាំការនៅមូលដ្ឋានផ្ទាល់ និងកំពុងបន្តជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕

    អត្ថបទ៖ សេម
    រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay