ទាញកាំបិតកាត់ប្រដាប់ភេទមិត្តភក្តិខ្លួនឯង ហើយបោះឲ្យឆ្កែស៊ី ដោយសារខឹងមិត្តភក្តិចង់ចាប់រំលោភប្រពន្ធខ្លួន
ថៃ៖ បុរសជនជាតិថៃម្នាក់បានកាត់ប្រដាប់ភេទមិត្តភក្តិខ្លួន និងបានបោះវាឲ្យឆ្កែស៊ី បន្ទាប់ពីគាត់ខឹងនឹងមិត្តភក្តិរូបនោះព្យាយាមចាប់ រំលោភប្រពន្ធរបស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Ratchaburi ភាគខាងលិចក្រុងបាំងកក ប្រទេសថៃ។ បុរសជាជនរងគ្រោះមានឈ្មោះថា Suwit Tipjantha អាយុ៣៩ឆ្នាំ ចំណែកឯបុរសជាអ្នកបង្កហេតុមានឈ្មោះថា Permsak Petprasert អាយុ៥០ឆ្នាំ ហើយប្រពន្ធរបស់គាត់មានអាយុ៥២ឆ្នាំ។
មុនពេលកើតហេតុ បុរសជាជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត បាននាំគ្នាទៅផឹកស្រានៅផ្ទះរបស់បុរសជាអ្នកបង្កហេតុ។ ក្រោយពីបុរសទាំងបីនាក់ផឹកស្រាមួយសន្ទុះមក ស្រាក៏បានអស់ ហើយខណៈនោះបុរសជាអ្នកបង្កហេតុ និងមិត្តភក្តិម្នាក់ទៀតបានទៅទិញស្រាថែម ដោយទុកឲ្យបុរសជាជនរងគ្រោះនៅចាំផ្ទះ។ ដោយឃើញឱកាសល្អ និងស្រវឹងផងនោះ បុរសជាជនរងគ្រោះបានព្យាយាមចាប់រំលោភប្រពន្ធរបស់មិត្តភក្តិខ្លួន តែចៃដន្យអីអ្នក ដែលទៅទិញស្រាក៏ត្រលប់មកវិញទាន់ពេល ហើយក៏យកកាំបិតកាត់ប្រដាប់ភេទបុរសជនរងគ្រោះចោលតែម្តង។ ពេលនេះបុរស ជនរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យ ហើយប៉ូលិសក៏កំពុងដោះស្រាយបញ្ហានេះផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail


