ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែបម្រើ Shaqiri ជឿជាក់ថា Liverpool អាចនឹងឈ្នះពានរង្វាន់ UEFA Champion League នៅក្នុងរដូវកាលថ្មីនេះ

    BY Khmernote Media July 26, 2018
    ខ្សែបម្រើ Shaqiri ជឿជាក់ថា Liverpool អាចនឹងឈ្នះពានរង្វាន់ UEFA Champion League នៅក្នុងរដូវកាលថ្មីនេះ

    ខ្សែបម្រើស្លាបចំណូលថ្មីរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Xherdan Shaqiri ជឿជាក់ថា Liverpool មានលទ្ធភាពខ្ពស់ក្នុងការឈានទៅរកការឈ្នះពានរង្វាន់ UEFA Champion League នៅក្នុងរដូវកាលថ្មីនេះ។

    ក្ដីស្រមៃក្នុងការឈ្នះពានរង្វាន់ UEFA Champion របស់ក្លឹបហង្សក្រហម Liverpool ត្រូវរលាយបាត់កាលពីខែឧសភាកន្លងទៅ បន្ទាប់ពីក្លឹបហង្សក្រហម Liverpool ត្រូវទទួលរងបរាជ័យក្រោមថ្វីជើង Real Madrid នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champion League។

    ខ្សែបម្រើ Xherdan Shaqiri គឺជាកីឡាករចំណូលថ្មីរបស់ក្លឹបហង្សក្រហម Liverpool ហើយរូបគេទើបតែផ្ទេរពីក្លឹប Stoke City មកកាន់ក្លឹបហង្សក្រហម Liverpool នេះទេ បន្ទាប់ពីខ្សែបម្រើសញ្ជាតិស្វីសរូបនេះបញ្ចប់ភារៈកិច្ចជាមួយនឹងក្រុមជម្រើសជាតិស្វីសក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សី។

    នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មាន Sky Sport កីឡាករ Shaqiri និយាយថា៖ ខ្ញុំសង្ឃឹមថានៅក្នុងរដូវកាលថ្មីនេះ Liverpool អាចឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រម្ដងទៀត ហើយ Liverpool នឹងឈ្នះពានរង្វាន់ UEFA Champion League នៅក្នុងរដូវកាលថ្មីនេះ។ វាពិតជាអស្ចារ្យប្រសិនបើពួកគេយើងធ្វើវាបាន ព្រោះកីឡាកររបស់ពួកយើងមានគុណភាពនិងសមត្ថភាពខ្ពស់ ជាពិសេសកីឡាករចំណូលថ្មីដែលក្លឹបទើបតែទិញចូល។ 

    បុត្រ

    ប្រភព៖ Livescore

    Share This Post:
    MPO4D jitutoto mpo4d Mpoplay