នាយករដ្ឋមន្ត្រីនូវែលសេឡង់ថាឲ្យប្រទេសអូស្ត្រាលី ឈប់ចម្លងទង់ជាតិខ្លួនទៀត
នាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសនូវែលសេឡង់បានចោទប្រកាន់ថា ប្រទេសអូស្ត្រាលីបានចម្លងរូងទង់ជាតិខ្លួនយកទៅប្រើប្រាស់ និងបានប្រាប់ទៅកាន់អូស្រា្តលីថា គួរតែច្នៃរូបទង់ជាតិដោយខ្លួនឯង។ ការចោទប្រកាន់ខាងលើនេះ ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសនូវែលសេឡង់ ដែលទើបនឹងឡើងកាន់តំណែងជំនួសលោកស្ត្រីនាយករដ្ឋមន្ត្រីចាស់ Jacinda Ardern ខណៈដែលលោកស្ត្រីកំពុងសម្រាលកូន។
បើយើងពិនិត្យមើលទង់ជាតិនៃប្រទេសទាំងពីរនេះ ពិតជាមានលក្ខណៈស្រដៀងគ្នាមែន គឺមានរូបស្រដៀងគ្នា ហើយខុសគ្នាតែពណ៌ ទំហំផ្កាយ និងទីទាំងផ្កាយតែបន្ដិចប៉ុណ្ណោះ។ បើក្រឡេកទៅមើលប្រវត្តិសាស្ត្រវិញ គេអាចដឹងថាទង់ជាតិនៃប្រទេសនូវែលសេឡង់ត្រូវបានបង្កើត និងទទួលស្គាល់នៅក្នុងឆ្នាំ ១៩០២ ខណៈដែលទង់ជាតិនៃប្រទេសអូស្រ្តាលីត្រូវបានបង្កើត និងទទួលស្គាល់នៅក្នុងឆ្នាំ ១៩៥៤។ យ៉ាងណាក្តី មកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបយ៉ាងណាពីខាងភាគីអូស្រ្តាលីនៅឡើយទេ៕

ទង់ជាតិប្រទេសនូវែលសេឡង់
ទង់ជាតិប្រទេសអូស្រ្តាលី
អត្ថបទ៖ ភក្តី
ប្រភព៖ CNN