ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្ពស់ទឹកលើសកម្រិតប្រកាសអាសន្ន កងទ័ពជាច្រើនត្រូវបានបញ្ចូនទៅខេត្តស្ទឹងត្រែង ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ

    BY Khmernote Media July 26, 2018
    កម្ពស់ទឹកលើសកម្រិតប្រកាសអាសន្ន កងទ័ពជាច្រើនត្រូវបានបញ្ចូនទៅខេត្តស្ទឹងត្រែង ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ

    ខេត្តស្ទឹងត្រែង៖ យោងតាមប្រភពពីរដ្ឋបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា គិតមកដល់ម៉ោង ១ រសៀល ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២.០៦ ម៉ែត្រហើយ លើសកម្រិតប្រកាសអាសន្ន (កម្រិតប្រកាសអាសន្ន ១១.៥០ម៉ែត្រ)។ ពេលនេះបងប្អូនកងទ័ព កំពុងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ដោយសារការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។

    ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារប្រចាំការនៅមូលដ្ឋានផ្ទាល់ក្នុងស្រុកសៀមប៉ាង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ដែលកំពុងកើនឡើងជាលំដាប់ និងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕

    អត្ថបទ៖ សេម
    រូបភាព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay