កីឡា

Ronaldo អាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់ 19 លានអឺរ៉ូ បន្ទាប់ពីរូបគេគេចវេសមិនបង់ពន្ធចូលរដ្ឋអេស្ប៉ាញ

BY
Khmernote Media
July 27, 2018

កីឡាករ Cristiano Ronaldo អាចនឹងប្រឈមុខជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់ 19 លានអឺរ៉ូ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនបានបង់ពន្ធចូលរដ្ឋអេស្ប៉ាញ។

អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះឥឡូវនេះត្រូវបានតុលាការប្រទេសអេស្ប៉ាញចោទប្រកាន់ដល់ទៅ 4 ករណីពីបទគេចវេសមិនបង់ពន្ធចូលរដ្ឋក្នុងចន្លោះឆ្នាំ 2011 និងឆ្នាំ 2014 ដែលពន្ធមានតម្លៃសរុបដល់ទៅ 14.7លានអឺរ៉ូ។

ប៉ុន្ដែការចោទប្រកាន់នេះត្រូវបានបដិសេធដោយ Ronaldo និងក្រុមហ៊ុន Gestifute ដែល Ronaldo គឺជាអ្នកគ្រប់គ្រងផ្ទាល់ ហើយ Ronaldo បានឆ្លើយតបយ៉ាងល្អនៅពេលដែលតុលាការសាកសួររូបលោកលើបញ្ហានេះ។

ក្រោយពីមានសេចក្តីរាយការណ៍ថារដ្ឋាភិបាលអេស្ប៉ាញបានច្រានចោលការផ្តល់ជូនការសង្កេតដើម្បីដោះស្រាយសំណុំរឿងនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានសរសេរនៅលើ Instagram ថា”កុំព្យាយាមធ្វើឱ្យខូចពេលវេលាដ៏ស្រស់ស្អាតរបស់ខ្ញុំ ខណៈដែលខ្ញុំកំពុងរស់នៅជាមួយព័ត៌មានក្លែងក្លាយ ខ្ញុំធ្វើអ្វីៗតាមវិធីត្រឹមត្រូវហើយខ្ញុំនឹងបន្តធ្វើដូច្នេះទៀត។

ទោះយ៉ាងណាក៏ដោយក្រោមច្បាប់អេស្ប៉ាញ បើសិនជាខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះមានកំហុសក្នុងអំឡុងពេលនៃការកាត់ទោសគាត់នឹងត្រូវទទួលទោសជាប់ពន្ធាគារ។ ការកាត់ទោសលើកចុងក្រោយរបស់ Ronaldo នឹងធ្វើឡើងនៅក្នុងទីក្រុង Madrid ដែលជាការសម្រេចចុងក្រោយរបស់តុលាការ Pozuelo de Alarcon។

បុត្រ

ប្រភព៖ Goal

Share This Post: