កីឡា

Real Madrid ចង់ឲ Gareth Bale ជំនួសតំណែងកីឡាករ Cristiano Ronaldo

BY
Khmernote Media
July 28, 2018

ការចាកចេញរបស់កីឡាករ Cristiano Ronaldo ពីក្លឹប Real Madrid បានធ្វើឲខ្លឹបស្វែងរកអ្នកមកជំនួសតំណែងហើយពួកគេមានកីឡាករម្នាក់ដែលអាចលេងតំណែងនេះហើយ។

Gareth Bale បានប្រាប់ពីការចាកចេញរបស់គាត់ផ្ទាល់ក្រោយពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលគាត់បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់រួមទាំងគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យនៅ Kiev។

 

ការចាកចេញរបស់ Ronaldo មានន័យថាក្រុមត្រូវការកីឡាករថ្មីដើម្បីរកគ្រាប់បាល់ហើយ Bale បានបង្ហាញថាគាត់អាចធ្វើបាននៅពេលគាត់មានសុខភាពល្អដូចដែលគាត់បានចាប់ផ្តើមតាំងពីខែវិច្ឆិកាមក។ កីឡាករវ័យ 29 ឆ្នាំរូបនេះជឿជាក់ថាគាត់នឹងអាចបង្ហាញពីសមត្ថភាពរបស់គាត់ក្រោមការដឹកនាំរបស់លោក Lopetegui ប្រសិនបើគ្រូបង្វឹករូបនេះផ្តល់ទំនុកចិត្តដល់គាត់។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca

Share This Post: