Lewandowski បានប្រាប់ពីអនាគតរបស់ខ្លួននៅ Bayern ប៉ុន្តែត្រូវគ្រូបង្វឹកព្រមាន
- July 31, 2018
ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski ត្រូវបានព្រមានដោយលោកគ្រូបង្វឹក Niko Kovac ថារូបគេមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹបនោះទេ។
លោក Kovac បានប្រាប់ទូរទស្សន៍ Sky Sports News ក្នុងទីក្រុង Maimi ថា “វាជារឿងពិតដែលថា Robert ចង់ទៅកន្លែងផ្សេង។ ប៉ុន្តែអ្វីដែលគាត់ចង់បាននិងអ្វីដែលយើងចង់បានគឺជារឿងខុសៗគ្នា។

យើងគឺជាអ្នកដែលសម្រេចចិត្ត ហើយ Robert មានកិច្ចសន្យានៅទីនេះទោះបីជាខ្ញុំមិនដឹងថាពេលណាវាផុតកំណត់ពេលណាក៏ដោយ។ ប៉ុន្តែគាត់នឹងបំពេញកិច្ចព្រមព្រៀងនេះឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ អតីតកីឡាករក្រុម Borussia Dortmund ដែលត្រូវបានចាប់អារម្មណ៍ដោយក្លឹប Real Madrid កំពុងស្ថិតនៅក្រោមកិច្ចសន្យានៅ Allianz Arena រហូតដល់ឆ្នាំ 2021។
ប្រភព៖ Marca
អត្ថបទ៖ ប៊ុនហួរ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






